ព័ត៌មាន
ខ្សែប្រយុទ្ធ Kwame អាចនឹងក្លាយជាម្ចាស់ជយលាភីស្បែកជើងមាសAFC Challenge League
(អាស៊ី)៖ មកដល់ពេលនេះ កីឡាករសញ្ជាតិហ្កាណារបស់ព្រះខ័នរាជស្វាយរៀង Peprah Kwame អាចនឹងក្លាយជាម្ចាស់ជយលាភីស្បែកជើងមាសនៃការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣ទ្វីបអាស៊ី (AFC Challenge League) រដូវកាលនេះ ត្បិតមកដល់ពេលនេះគូប្រជែងរបស់ខ្លួន សុទ្ធតែអស់ឱកាសរកគ្រាប់បាល់ហើយ។

Peprah Kwame ទាត់បញ្ចូលទីពីរគ្រាប់តែឯងក្នុងការប្រកួតដែលព្រះខ័នរាជស្វាយរៀង ឈ្នះ Manila Diggers ៣ទល់នឹង០ក្នុងជើងទី២។ គ្រាប់បាល់ទាំងពីរនេះធ្វើឱ្យគេឡើងមកឈរកំពូលតារាងជាមួយគ្រាប់បាល់សរុប៨គ្រាប់ លើកីឡាករ Moses Dyers របស់ភ្នំពេញក្រោន(៧គ្រាប់) និងលើកកីឡាករ Ousman Gai របស់ Manila Diggers (៦គ្រាប់) ដែលធ្លាក់ពីការប្រកួតហើយនោះ។
ឯកីឡាករក្នុងតំបន់អាស៊ីខាងលិចដែលរកគ្រាប់បាល់ច្រើនបំផុតមកដល់ពេលនេះ មានតែម្នាក់ទេ ហើយរកបានតែ៣គ្រាប់ប៉ុណ្ណោះ គឺកីឡាកររបស់ក្លឹបលីបង់ Al Ansar Mohamad Hebous ខណៈដែលតំបន់អាស៊ីខាងលិចនេះលេងតែមួយជើង ហើយ Al Ansar ក៏បានធ្លាក់ពីការប្រកួតហើយដែរក្នុង៨ក្រុមចុងក្រោយ។
ដូច្នោះឱកាសក្លាយជាម្ចាស់ស្បែកជើងមាសរបស់ Kwame ពិតជាមានច្រើនមែនទែន។
៨គ្រាប់របស់កីឡាករ Peprah Kwame រួមមាន ២គ្រាប់តែឯង ពេលព្រះខ័នរាជស្វាយរៀង ឈ្នះ SP Falcon ៣ទល់០ ថ្ងៃទី២៦ តុលា ២០២៥វគ្គចែកពូល ១គ្រាប់ ពេលស្មើ Manila Diggers ២ទល់២ (ថ្ងៃទី០១ វិច្ឆិកា ២០២៥) ក្នុងចែកពូល ៣គ្រាប់តែឯង ពេលឈ្នះភ្នំពេញក្រោន ៤ទល់១ (ថ្ងៃទី៥ មីនា ២០២៦) វគ្គ១/៤ផ្ដាច់ព្រ័ត្រជើងទី១ និង២ គ្រាប់តែឯង ពេលឈ្នះ Manila Diggers ៣ទល់០ (កាលពីថ្ងៃទី ១៦ មេសា ២០២៦ថ្មីនេះ)ក្នុង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២៕









-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ