ព័ត៌មាន
គណៈប្រតិភូសភាកម្ពុជា បន្តចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត IPU លើកទី១៥២ នៅប្រទេសតួកគីយ៉េ
ទីក្រុងអ៊ីស្តង់ប៊ុល៖គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានបន្តអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី១៥២ របស់សហភាពអន្តរសភា ដែលកំពុងរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ មហាសន្និបាតនេះ ត្រូវបានរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍រួមសំខាន់ៗ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីកិច្ចការអង្គការសហប្រជាជាតិ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ការឆ្ពោះទៅរកតំណាងអង្គការសហប្រជាជាតិដែលមានប្រសិទ្ធភាព»។ លោកជំទាវបានសង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្ន ចាំបាច់ត្រូវមានការពិនិត្យឡើងវិញនូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីធានាបាននូវសមធម៌ និងប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាសកល។ លោកជំទាវបានបន្ថែមថា ការធ្វើកំណែទម្រង់នេះ គឺដើម្បីឱ្យអង្គការសហប្រជាជាតិក្លាយជាស្ថាប័នតំណាងឱ្យសំឡេងរដ្ឋសមាជិកទាំងអស់ដោយពិតប្រាកដ។
ដោយឡែក ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ កិច្ចពិភាក្សានេះ ត្រូវបានដឹកនាំដោយសភាអារ៉ាប់រួម ដោយបានផ្តោតលើចំណុចសំខាន់ៗដែលកម្ពុជាផ្ដល់តម្លៃ រួមមាន៖
• ការប្រយុទ្ធប្រឆាំងនឹងការគាំពារនិយម៖ ជំរុញឱ្យមានពាណិជ្ជកម្មសេរី និងយុត្តិធម៌។
• ការកាត់បន្ថយពន្ធគយ៖ ដើម្បីសម្រួលដល់លំហូរទំនិញ និងជំរុញកំណើនសេដ្ឋកិច្ចសកល។
• ការទប់ស្កាត់ការគេចពន្ធសាជីវកម្ម៖ ពង្រឹងតួនាទីសភាក្នុងការបង្កើតច្បាប់ ដើម្បីធានាថា រាល់សាជីវកម្មធំៗបង់ពន្ធដោយតម្លាភាព សម្រាប់យកមកប្រើប្រាស់ក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។





-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន