ព័ត៌មាន
៦ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ និងព្រឹត្តិការណ៍នគរសង្ក្រាន្ត មានប្រជាពលរដ្ឋ និងភ្ញៀវបរទេសដើរលេងកម្សាន្តនៅភ្នំពេញជិត ៩លាននាក់
ភ្នំពេញ៖ រយៈពេល ៦ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ (១៤-១៩ ខែមេសា ឆ្នាំ២០២៦) មានប្រជាពលរដ្ឋ និងភ្ញៀវបរទេសប្រមាណជិត ៩លាននាក់ បាននាំគ្នាដើរលេងកំសាន្តសប្បាយ និងការប្រារព្ធពិធីបានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សុវត្ថិភាព មានភាពល្អប្រសើរ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ជស្ស បានប្រាប់ BTV នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នា២០២៦ នេះថា ក្នុងរយៈពេល ៦ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ចូលរួមដើរលេងកំសាន្តសប្បាយមានចំនួនជាង ៨លាន ៧សែននាក់នាក់។ ហើយក្នុងរយៈពេល ៦ថ្ងៃនេះ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ជារួមប្រព្រឹត្តល្អប្រសើរដោយរលូននិងមិនមានអ្វីកើតឡើថជាដុំកំភួននោះទេ និងមិនមានបញ្ហាបាតុភាពអ្វីកើតឡើងទេ។
សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានដូចជានៅ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ពាននាគភ្លោះ ផ្លូរថ្មើរជើងចតុមុខ សួនច្បារវឌ្ឍនៈ ផ្សារទួលទំពូង ផ្លូវបាសាក់ ជាដើម ដើម្បីលើកយកនៅកម្មវិធីប្រពៃណីវប្បធម៌ជាតិខ្មែរតាំងពីបុរាណ មកបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ បានយល់ដឹងកាន់តែច្បាស់ពីមរតកវប្បធម៌ដ៏ផូរផង់របស់ខ្មែរ៕ អត្ថបទ : វង្ស សុភាព










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ