ព័ត៌មាន
អាជីវករថ្លែងអំណរគុណរាជរដ្ឋាភិបាលក្រោយ «នគរសង្រ្កាន្ត» ទាក់ទាញភ្ញៀវទេសចរ និងជំរុញការលក់
ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ដែលរាជរដ្ឋាភិបាលរៀបចំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនត្រឹមជាកម្មវិធីកម្សាន្ត និងទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្ម និងចរន្តសេដ្ឋកិច្ចក្នុងមូលដ្ឋាន ខណៈអាជីវករ លើកឡើងថា ការលក់ដូរមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កើនចំណូលក្នុងអំឡុងព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ត្រូវបានរៀបចំរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ កន្លងមក។ ក្រុមអាជីវករ ដែលបានដាក់ស្តង់លក់ទំនិញនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ បានលើកឡើងថា ក្នុងអំឡុងពេល «នគរសង្រ្កាន្ត» គឺលក់ដូររបស់ពួកគាត់ដាច់ខ្លាំង ដោយសារមានមនុស្សច្រើនដើរលេងកម្សាន្តច្រើនកុះករក្នុងព្រឹត្តិការណ៍នេះ។
បណ្ដាអាជីវករលើកឡើងថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាឱកាសផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកជំរុញសកម្មភាពសង្គម និងសេដ្ឋកិច្ចផងដែរ។ ពួកគេ ពេញចិត្តការរៀបចំព្រឹត្តិការណ៍នេះ និង ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលរៀបចំ «នគរសង្រ្កាន្ត» ឡើងនៅរាជធានីភ្នំពេញ ដែលពួកគេបានចាត់ទុកថានេះជាវេទិកាសេដ្ឋកិច្ចដ៏ធំប្រចាំឆ្នាំ២០២៦នេះ។
ជារួម ក្រុមអាជីវករ មើលឃើញថា ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» មិនត្រឹមជួយជំរុញការលក់ដូរ និងបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋានកាន់តែមានភាពរស់រវើក។ ក្រុមអាជីវករ សង្ឃឹមថា នឹងមានព្រឹត្តិការណ៍ដូចនេះនៅឆ្នាំបន្តបន្ទាប់ៗ៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប