ព័ត៌មាន
មូលដ្ឋានអាជីវកម្មទេសចរណ៍នៅលើកោះរ៉ុង ទទួលបានភ្ញៀវជាតិ-អន្តរជាតិពេញៗ នៅថ្ងៃបុណ្យចូលឆ្នាំ
ក្នុងអំឡុងពេលរយៈពេលពេញ១សប្តាហ៍ អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៦ គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍នៅលើកោះរ៉ុងទាំងអស់ គឺមានភាពមមាញឹកខ្លាំងទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិ ចូលទៅទទួលសេវាកម្មពេញៗ ។
មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានម្ចាស់ជាជនជាតិបរទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែមេសានេះថា នៅក្នុងអំឡុងពេល និងក្រោយពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលមានពេលសរុបចំនួន៦ថ្ងៃមកនេះ គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ ច្រើនកុះករនាំគ្នា អញ្ជើញមកដើរកម្សាន្តកោះរ៉ុង ហើយជាការកត់សំគាល់ គឺមានភ្ញៀវទេសចរជាតិជាច្រើនអញ្ជើញចូលមកទទួលសេវាកម្មបន្ទប់ស្នាក់នៅតាមឆ្នេរលំដាប់ផ្កាយ ដែលធ្វើគេមានពេញខ្លាំងចំពោះកំណើនភ្ញៀវទេសចរជាតិជួយទ្រទ្រង់អាជីវកម្មទេសចរណ៍ នៅក្នុងអំឡុងរដូវទេសចរណ៍បៃតងឈានចូលមកដល់។
ទេសចរជាតិអន្តរជាតិថ្លែងថា ការដើរកម្សាន្តទេសចរណ៍មកលើកោះរ៉ុងនេះ គឺមានភាពអច្ឆរិយៈខ្លាំង គេបានដើរកម្សាន្តតាមឆ្នេរមានខ្សាច់សស្អាត មានកន្លែងដើរកម្សាន្តច្រើន តម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ ជួលទូកស្ទូចត្រី ជិះម៉ូតូដើរកម្សាន្ត មិនមានការឡើងថ្លៃ ចំពោះភ្ញៀវដែលបានធ្វើការកក់ទុកមុន។
តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃ ណីខ្មែរ បីថ្ងៃ ខេត្តព្រះសីហនុ ទទួលបានទេសចរជាតិ អន្តរជាតិ ដើរកម្សាន្តប្រមាណជិត៤១ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មានប្រមាណជិត១ម៉ឺននាក់។ ដោយឡែក សម្រាប់កោះរ៉ុង កោះរ៉ុងសន្លឹមវិញ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ទទួលភ្ញៀវទេសចរជាតិអន្តរជាតិ ដើរកម្សាន្តប្រមាណជិត៧០០០នាក់ ដែលធ្វើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ប្រមាណជាង២០០ទីតាំង រួមមាន៖ អាជីវកម្មសណ្ឋាគារ បឹងហ្គាឡូ ផ្ទះសំណាក់ មានប្រមាណជិត១៤០០បន្ទប់ និងមានមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានជាដើម មានភាពមមាញឹក ជាមួយនឹងការមានភ្ញៀវចូលទទួលសេវាកម្មពេញៗ៕ អត្ថបទ ឈ្មោះ ស៊ុម សុខជា















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ