ព័ត៌មាន
ស.ស.យ.ក៖ ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តទទួលបានជោគជ័យលើសពីការរំពឹងទុក
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានវាយតម្លៃថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញរយៈពេល ៦ថ្ងៃ ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ គឺទទួលបានជោគជ័យលើសពីការរំពឹងទុក និងបានប្រព្រឹត្តទៅដោយជោគជ័យ មានសសន្តិសុខ សុវត្ថិភាពល្អដោយមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់។

ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមការងារប្រតិបត្តិ បានថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ គឺទទួលបានជោគជ័យលើសពីការរំពឹងដោយបានប្រព្រឹត្តទៅដោយជោគជ័យ មានសុខសុវត្ថិភាពល្អដោយមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់។ សហភាពសហព័ន្ធយុវជនកម្ពុជាថ្លែងអំណរគុណក្នុងការសហការដ៏ស្អិតរមួតថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការឲ្យដំណើរការព្រឹត្តិការណ៍នគរសង្ក្រាន្ត ប្រព្រឹត្តទៅដោយជោគជ័យ។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាយើងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ក៏យើងបានផ្ញើ និងពាំនាំក្តីនឹករលឹកក្តីស្រឡាញ់ និងការដឹងគុណទៅដល់វីរកងទ័ព និងវីរនគរបាលនៅជួរមុខផងដែរ។ ដោយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកក្រមាជាង១ម៉ឺន ជាមួយសារជូនពរ អំបុក និងនំអន្សម ចែកជូនដល់វីរកងទ័ពនៅខេត្តបន្ទាយមានជ័យ។ ហើយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បាននាំយកក្រុមារជាង៥ពាន់ក្រមា អំបុក និងនំអន្សម ជូនដល់កងទ័ពជួរមុខនៅថ្មដា ខេត្តពោធិ៍សាត់។ ក្នុងការរៀបចំនគរសង្ក្រាន្ត គឺបំផុសបន្ថែមការសាបភ្ជាប់រវាងជួរក្រោយ និងជួរមុខ។
ឯកឧត្តម បានបន្តថា ការរៀបចំនគរសង្ក្រាន្តនៅរាជធានីភ្នំពេញទទួលបានជោគជ័យលើសពីការរំពឹងទុក ការរៀបចំនេះទោះបីជាពេលវេលាខ្លី គឺជាចលនាដើម្បីដៃម្ខាងចងចាំ ដៃម្ខាងទៀតដើរទៅមុខបង្ហាញភាពរឹងមាំ។ ហើយសុំវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំ ដាប់ថ្នាក់មន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើឲ្យព្រឹត្តិការណ៍នគរសង្ក្រាន្តទទួលបានជោគជ័យ៕ អត្ថបទ៖ វង្ស សុភាព









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣