ព័ត៌មាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថានកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលបរិស្ថានថ្នាក់តំបន់ នៅប្រទេសកាហ្សាក់ស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថានកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ ឆ្នាំ២០២៦ Regional Ecological Summit (RES 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។ ជូនដំណើឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូ មានវត្តមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន នៅឯព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ ការចូលរួមរបស់កម្ពុជាក្នុងវេទិកាពិភពលោកស្តីពីបរិស្ថាន ក៏ដូចជាក្នុងវេទិកាបរិស្ថានអន្តរជាតិក្នុងតំបន់ បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុ ក្នុងការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកល។
សូមបញ្ជាក់ថាកិច្ចប្រជុំ RES 2026 នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន និងមានការចូលរួមពីមេដឹកនាំប្រទេស តំណាងអង្គការសហប្រជាជាតិ (United Nations) អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើន ក្នុងគោលបំណងជំរុញនិរន្តរភាពបរិស្ថានពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែប្រសើរ កិច្ចប្រជុំ RES 2026 នៅឆ្នាំនេះ ត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់លើកកម្ពស់ការការពារបរិស្ថាន ដំណោះស្រាយសម្របសម្រួលក្នុងតំបន់ ចំពោះបញ្ហាបរិស្ថានរួម។ កិច្ចពិភាក្សាអំពីបញ្ហាបរិស្ថានសំខាន់ៗជាច្រើនត្រូវបានគ្រោងទុក រួមមាន ការប្រែប្រួលអាកាសធាតុ ភាពធន់នៃបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ថែមពីនេះ កម្មវិធីសកម្មភាពសម្រាប់ឆ្នាំ២០២៦–២០៣០ ដែលបានអភិវឌ្ឍពីបណ្តាប្រទេសនៅអាស៊ី ជាមួយអង្គការសហប្រជាជាតិ នឹងត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីគាំទ្រនិរន្តរភាព និងភាពធន់រយៈពេលវែងក្នុងតំបន់៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣