ព័ត៌មាន
សិប្បករខ្មែរចាត់ទុកព្រឹត្តិការណ៍នគរសង្ក្រាន្តជាការជួយផ្សព្វផ្សាយ និងលើកកម្ពស់ដល់ផលិតផលជាតិ
សិប្បករខ្មែរ បានចាត់ទុកព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាការជួយផ្សព្វផ្សាយឱ្យសាធារណៈជនបានស្គាល់ផលិតផលរបស់ពួកគាត់ និង ជួយជ្រោមជ្រែងដល់ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុក ជំរុញកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង និងជំរុញ ពង្រីកការប្រកួតប្រជែង ជាពិសេសការនាំចេញផលិតផលរបស់កម្ពុជា។
សិប្បករខ្មែរដែលដាក់តាំងបង្ហាញ និងលក់ផលិតផលនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅ រាជធានីភ្នំពេញ ថ្លែងលើកឡើងនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះថា ជុំវិញការអភិវឌ្ឍវិស័យគ្រាសធុនតូច និង មធ្យម និងសិប្បកម្ម, រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់វិស័យឯកជន តាមរយៈការផ្តល់កម្ចីឥណទាន និងការលើកទឹកចិត្តផ្នែក ពន្ធដារជាដើម ដើម្បីការរីកលូតលាស់នៃវិស័យទាំងនេះនៅក្នុងស្រុក ក្នុងគោលដៅជំរុញផ្គត់ផ្គង់ផលិតផលលើទីផ្សារប្រកបដោយ និរន្តភាព និងមានភាពប្រកួតប្រជែង។
តាមរយៈនៃនគរសង្ក្រាន្តនេះ, សិប្បករដែលដាក់តាំងបង្ហាញ និងលក់ផលិតផល ក៏បានថ្លែងអំណអរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏ធំ ដែលតាមរយៈនេះ គឺជាការជួយផ្សព្វផ្សាយដល់សាធារណៈជនបានស្គាល់ផលិតផល ពួក គាត់ និងជាការជួយលើកកម្ពស់ដល់ចលនានៃការផលិតនិងកែច្នៃ ជំរុញផ្គត់ផ្គង់ទំនិញលើទីផ្សារឱ្យមានភាពសម្បូបែប និងប្រកបដោយ គុណភាព ឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋ។
សិប្បករទាំងនោះក៏បានថ្លែងនូវការប្តេជ្ញាខ្ពស់ ក្នុងការជុំរុញធ្វើនវានុវត្តន៍ផលិតផលផលរបស់ខ្លួន ដើម្បីលើកកម្ពស់ផលិតផល ជាតិ ការប្រកួតប្រជែង និងចូលរួមដល់កំណើននៃការនំាចេញផលិតផលរបស់កម្ពុជាឱ្យកាន់តែច្រើន និងក៏បានអំពាវនាវដល់ប្រជាជន កម្ពុជា ក្នុងការបន្តធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃផងដែរ។ ការចូលរួមរបស់ប្រជាពលរដ្ឋ, មិនត្រឹមតែជួយលើកកម្ពស់ដល់ខ្សែ ច្រវាក់ផលិតកម្មក្នុងស្រុកប៉ុណ្ណោះទេ គឺថែមទាំងជួយគាំទ្រដល់ការដាំដុះរបស់ប្រជាកសិករកម្ពុជា ខណៈផលិតផលជាច្រើនត្រូវបាន យកមកកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗ៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣