ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណចំពោះការលះបង់របស់ក្រុមការងារទាំងអស់ធ្វើឱ្យព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់របស់ក្រុមការងារទាំងអស់ លះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ និងបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ធ្វើឱ្យព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងនាមប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្រាន្ត និងរូបឯកឧត្តមផ្ទាល់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស.២៥៦៩-២៥៧០ គ.ស. ២០២៦ រួមទាំងក្រុមការងារប្រតិបត្តិ ក្រុមការងារទ្រទ្រង់កម្មវិធី (រដ្ឋបាល, ហិរញ្ញវត្ថុ និងឧបត្ថម្ភគាំទ្រ, សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, ពិធីការ, ខ្លឹមសារ និងប្រតិកម្មរហ័ស, ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ, រូបភាព វីដេអូឯកសារ និងផ្សាយផ្ទាល់, សម្រួបសម្រួលសិល្បករសម័យ, ផ្គត់ផ្គង់ទឹក អនាម័យសាធារណៈ និងបរិស្ថាន, សម្របសម្រួលកម្មវិធីតាមតំបន់ផ្សេងៗ) និងក្រុមការងាររៀបចំកម្មវិធី (ពិធីសាសនា, ក្បួនដង្ហែ “នគរសង្ក្រាន្ត”, សិល្បៈទស្សនីយភាពចម្រុះ, ភូមិវប្បធម៌, សួនមុនីហទ័យ និងពិព័រណ៌នគរសង្ក្រាន្ត, របាំបុរាណ ប្រពៃណី និងប្រជាប្រិយ, ល្បែងប្រជាប្រិយ និងទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត, យុទ្ធគុនចម្រុះខ្មែរបុរាណ, ប្រកួតអុកចត្រង្គ) ព្រមទាំងយុវជនស្ម័គ្រចិត្តទាំងអស់។
ឯកឧត្តមបានថ្លែងថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ និងបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្មរបស់លោកគ្រូ អ្នកគ្រូ បងៗ និងប្អូនៗទាំងអស់។ មិនថាស្ថិតនៅក្នុងផ្នែក ឬក្រុមណាមួយឡើយ អ្នកទាំងអស់គ្នាបានសហការយ៉ាងរឹងមាំ រួបរួមជាធ្លុងមួយ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នគរសង្ក្រាន្ត ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ»។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្កើតបរិយាកាសជួបជុំដ៏កក់ក្តៅ ស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរទាំងអស់ ព្រមទាំងបញ្ជាក់ពីមនោសញ្ចេតនាជ្រាលជ្រៅ និងសាមគ្គីភាពដ៏រឹងមាំនៃមហាគ្រួសារខ្មែរ។ ទាំងនេះមិនត្រឹមតែរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកតម្កើងមរតកវប្បធម៌ដូនតា អត្តសញ្ញាណជាតិ កាន់តែរុងរឿង និងជំរុញយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ” ជាមួយនឹងអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលមិនអាចបំភ្លេចបាន៕













-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន