ព័ត៌មាន
កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ១៤ លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ ឆ្នាំនេះ
ភ្នំពេញ៖ ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ត.) ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា(CSX) បានបង្ហាញភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ អង្គភាពមួយនេះ រកប្រាក់ចំណូលបានជិត ១៤ លានដុល្លារអាម៉េរិក កើនឡើង ៣៨% បើធៀបនឹងត្រីមាសទី១ ឆ្នាំមុន។
កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ត.) គឺជាកំពង់ផែស្វយ័តទឹកសាបអន្តរជាតិ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបចំនួន ១៣, ៩០៦, ៧៨៧ ដុល្លារអាម៉េរិក កើនឡើង ៣៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥។នេះបើតាមរបាយការណ៍ហិរញ្ញវត្ថុពុំទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ បានផ្សាយកាលពីថ្មីៗនេះ។
ក.ស.ត. បានបញ្ជាក់ថា ក្នុងចំណោមប្រាក់ចំណូលសរុប ១៣, ៩០ លានដុល្លារអាម៉េរិក គឺប្រាក់ចំណូលពីប្រតិបត្តិការផែ បានចំនួន ១១, ៧០៥, ៩៣៩ ដុល្លារអាម៉េរិក កើនឡើង ៣៨ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែក ប្រាក់ចំណូលពីអាជ្ញាធរផែ សម្រេចបាន ១, ៩៦២, ៣១០ ដុល្លារអាម៉េរិក កើនឡើង ២២% ខណៈ ចំណូលពីសេវាផ្សេងៗ ទទួលបានចំនួន ២៣៨, ៥៣៨ ដុល្លារអាម៉េរិក ថយចុះ ៣០%។
របាយការណ៍ របស់ ក.ស.ត. បង្ហាញទៀតថា ក្នុងត្រីមាសទី១នេះ បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ១, ៤៦៨,៦៣៨ តោន កើនឡើង១៣, ៣៥% និងបរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ១៦២, ២៤២ ធីអ៊ីយូ កើន ៣៣,៦១%។
ដោយឡែក បរិមាណនាវាចូលចតសរុបចំនួន ១០០១ គ្រឿង កើន ១១,៥៩% ខណៈដែលបរិមាណនាវាដឹកអ្នកដំណើរចូលមានចំនួន ១៥៣ គ្រឿង កើន ៨,៥២% និងចំនួនអ្នកដំណើរឆ្លងកាត់សរុបចំនួន ១៥, ៨៨៦ នាក់ កើន ២,៣៣%។
សូមបញ្ជាក់ថា អង្គភាព ក.ស.ត. បានរកប្រាក់ចំណូលពីផលអាជីវកម្ម និងសេវាកម្មផ្សេងៗ កើនឡើងជាលំដាប់គឺ ឆ្នាំ២០២៤ រកចំណូលបានចំនួន ៤១ លានដុល្លារអាម៉េរិក កើនឡើងជាង ២០% និង ក្នុងឆ្នាំ២០២៥រកចំណូលបាន ៥០,៣១ លានដុល្លារអាម៉េរិក កើន ១៩,១៩% ។នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់កំពង់ផែស្វយ័តភ្នំពេញ៕អត្ថបទ៖ ធូ វិរៈ













-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣