ព័ត៌មាន
អ្នកជំនាញសត្វព្រៃ៖ ព្រៃអង្គរ ជាកន្លែងសត្វព្រៃរស់នៅច្រើន និងមានសុវត្ថិភាពបំផុត
អ្នកជំនាញការពារសត្វព្រៃបានលើកឡើងថា ព្រៃអង្គរ ជាកន្លែងសត្វព្រៃរស់នៅច្រើន និងមានសុវត្ថិភាពបំផុតនៅទូទាំងប្រទេស ខណៈដែលអាជ្ញាធរជាតិអប្សរាការពារយ៉ាងរឹងមាំ ក្រៅពីប្រាសាទបុរាណ។
លោក Nick Marx ទីប្រឹក្សាផ្នែកជីវចម្រុះ បានលើកឡើងថា នេះជាភាពជោគជ័យដ៏ធំធេងមួយដែលត្រូវ គឺចាប់តាំងពីឆ្នាំ២០១៣ មក សត្វព្រៃដែលបានព្រលែងបានកកើតយ៉ាងខ្លាំង ជាពិសេសសត្វទោចម្កុដ ដែលបង្កើតកូនបានរហូតដល់ ១១ក្បាល ក្នុងព្រៃអង្គរ។ លោកបានសង្កត់ធ្ងន់ថា “ព្រៃអង្គរគឺជាកន្លែងលេខមួយ នៃការការពារសត្វព្រៃ និងព្រៃឈើ ក៏សំខាន់មិនចាញ់ការថែរក្សាប្រាសាទបុរាណឡើយ ដែលក្នុងនោះមាន៩៥ភាគរយជាសត្វល្អិត។ អ្នកជំនាញការពារសត្វព្រៃជាជនបរទេសបានបន្ដថា ការពារសត្វព្រៃបានរឹងមាំ បានធ្វើឱ្យទាក់ទាញអ្នកទេសចរ។ ជាមួយគ្នានេះ លោក Stephane De Greef អ្នកជំនាញខាងសត្វល្អិតតូចៗមួយរូបទៀត ដែលជាជនបរទេស បានលើកឡើងដែរថាសត្វល្អិតតូចៗមានសារៈសំខាន់បំផុត ដែលវាបានជួយជាចំណីសត្វផ្សេងៗទៀត ហើយបើសិនមិនមានសត្វល្អិតក៏មិនមានព្រៃឈើដែរ។ចំពោះពិភពលោក បើគ្មានសត្វល្អិត ជីវិតនៅលើលោកក៏មិនអាចបន្តបានដែរ។ សត្វល្អិតជាអ្នកជួយលម្អងផ្កា និងជាចំណីអាហារក្នុងខ្សែចង្វាក់អាហារធម្មជាតិ។ លោកលើកទឹកចិត្តឱ្យយើងគ្រប់គ្នាឈប់ភ័យខ្លាច ឬសម្លាប់សត្វល្អិត តែត្រូវរៀនរស់នៅជាមួយពួកវា និងការពារពួកវាដើម្បីភាពគង់វង្សនៃធម្មជាតិ។
របាយការណ៍ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា វត្តមាន សត្វព្រៃសំខាន់ៗ ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិអង្គរ រួមមាន សត្វទោចមង្កុដ ភេខ្លួនរលោង ឈ្លូស ស្វា ឆ្មារដាវ សំពោចក្រអូប និងសត្វស្លាបស្អាតៗដូចជា ក្ងោក កេងកងតូច កេងកងធំ និងសត្វភូវាំង និងសត្វល្អិតតូចៗ។ លើសពីនេះ ក៏មានអាថកំបាំងនៃពិភពសត្វល្អិត ដែលមាន រូបភាពប្លែកៗនៃស្រមោច កណ្ដៀរ ចង្រិត កណ្ដូប មេអំបៅ និងពីងពាង ដែលជាអ្នកថែរក្សាតុល្យភាពបរិស្ថាននៅក្នុងតំបន់អង្គរ ខណៈដែលរមណីយដ្ឋានអង្គរ មិនមែនមានតែប្រាសាទទេ តែមានទាំងធម្មជាតិ និងជីវិតសត្វព្រៃ៕







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល