ព័ត៌មាន
កម្ពុជា និងចិន នឹងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃស្អែក
កម្ពុជា នឹងជាម្ចាស់ផ្ទះកិច្ចប្រជុំ ស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងទៅលើដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបានឯកភាពគ្នាកន្លងមក ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តផ្នែកនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ គឺរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ រវាងកម្ពុជា និងចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍ប្រាប់BTVថា កិច្ចប្រជុំនេះ គឺតាមការឯកភាពគ្នារវាងថ្នាក់ដឹកនាំកាលឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិន មកទស្សនកិច្ចផ្លូវនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ ដោយបានឯកភាពគ្នាបង្កើតយន្តការ ២+២ គឺកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់កម្ពុជា ជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន។ នេះ គឺជាការចាប់ផ្តើមប្រជុំដំបូងដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងទៅលើដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដែលបានឯកភាពគ្នាកន្លងមក ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តផ្នែកនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ ជាពិសេសផ្តោតទៅលើបញ្ហានយោបាយ សហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខជាដើម។

សូមជម្រាបថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន , និងសម្តែងការសម្តេចធិបតី ហ៊ុន ម៉ាណែត និងជំនួបទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផងដែរ៕ អត្ថបទ៖ វង្ស សុភាព



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ