ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ ដឹកនាំគណៈប្រតិភូចូលរួមពិធីបើកពិព័រណ៍ស្នាមញញឹមអង្គរ នៅទីក្រុងប៉េងកាំង ប្រទេសចិន
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងចូលរួមសម្ភោធពិធីបើកពិព័រណ៍ ស្នាមញញឹមអង្គរ នៅសាលពិព័រណ៍ Digital Arts Center (CPU ) នាទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន។ ពិព័រណ៍ស្នាមញញឹមអង្គរ រៀបចំដោយ ក្រុមហ៊ុន X-Capital Cambodia សហការជាមួយសមាគមជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត 4U Technology របស់ចិន ក្រោមការគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។
ការរៀបចំពិព័រណ៍នេះ គឺផ្អែកលើកំណត់ត្រារបស់ លោក ជីវ តាក្វាន់ ស្តីពីប្រពៃណីអ្នកស្រុកចេនឡា នាសតវត្សទី១៣ ក្នុងគោលបំណងផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី របៀបរបបរស់នៅរបស់ប្រជាជន ពិសេសភាពអស្ចារ្យនៃតំបន់បេតិកភណ្ឌអង្គរ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនចិន និងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជនជាតិអោយមកទស្សនាកម្ពុជាអោយកាន់តែមានចំនួនច្រើនឡើង។








-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ