ព័ត៌មាន
លោក ណម វិស្សុត ត្រូវបានជ្រើសរើសជា «អ្នកដឹកនាំវ័យក្មេងពិភពលោក» ប្រចាំឆ្នាំ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោក ណម វិស្សុតប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា ត្រូវបានជ្រើសរើសជា “អ្នកដឹកនាំវ័យក្មេងពិភពលោក” (Young Global Leaders) ប្រចាំឆ្នាំ ២០២៦ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលនឹងត្រូវចូលរួមនៅក្នុងបណ្តាញសកលនៃបុគ្គលដឹកនាំឆ្នើមអាយុ៤០ឆ្នាំ និងក្រោមអាយុ ៤០ ឆ្នាំតាមរយៈការទទួលស្គាល់នូវសមិទ្ធផលការងារ ភាពជាអ្នកដឹកនាំដែលផ្ដោតលើប្រយោជន៍រួម និងសមត្ថភាពពិសេសក្នុងការរៀបចំផែនការតម្រង់ទិសដៅសម្រាប់អនាគតឱ្យកាន់តែល្អប្រសើរ។
ការជ្រើសរើសលោក ណម វិស្សុត បានបង្ហាញឱ្យឃើញពីសក្ដានុពលរីកចម្រើននៃអ្នកដឹកនាំកម្ពុជាជំនាន់ថ្មី ដែលកំពុងដើរតួនាទីយ៉ាងសកម្មក្នុងវិថីប្រសព្វរវាង វិស័យធុរកិច្ច កិច្ចការអភិវឌ្ឍជាតិ និងកិច្ចការអន្តរជាតិ។ ក្នុងនាមជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា លោកបានដឹកនាំ ក្រុមហ៊ុន ដោយផ្តោតលើវិន័យប្រតិបត្តិការ ការរីកចម្រើនប្រកបដោយចីរភាព និងការតភ្ជាប់ជើងហោះហើរក្នុងតម្លៃសមរម្យ ខណៈពេលកំពុងមានតួនាទីជាសមាជិកដ៏សំខាន់មួយរូប ក្នុងក្រុមប្រឹក្សាសិក្សា ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ផងដែរ។
ការជ្រើសរើសជាសកល ចំពោះកិត្យានុភាពដ៏ល្បីល្បាញ ក្នុងការប្រមូលផ្តុំអ្នកដឹកនាំ, ក្រុមបណ្តាញអ្នកដឹកនាំវ័យក្មេងពិភពលោក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ បានពង្រីកបណ្តាញសមាជិកលើសពី ១,៤០០ នាក់ និងមានសមាជិករៀមច្បងប្រមាណ ១២០ ជាតិសាសន៍ រួមមានសុទ្ធសឹងជាប្រមុខរដ្ឋ រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល ប្រធានក្រុមហ៊ុន សហគ្រិន អ្នកច្នៃប្រឌិត សិល្បករ អ្នកអប់រំ និងអ្នកដឹកនាំសង្គមស៊ីវិលជាដើម។ លើសពីនេះទៅទៀត ការជ្រើសរើសនេះ កាន់តែមានតម្លៃទ្វេដងតាមរយៈកិត្យានុភាព នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងកម្រិតនៃភាពល្បីល្បាញនៃសមាជិកជាធនធាន ដែលមិនអាចកាត់ថ្លៃបានមានដូចជា ប្រធានាធិបតីបារាំង Emmanuel Macron, មហាសេដ្ឋីជំនួញចិន, Jack Ma ដែលជាសហស្ថាបនិកក្រុមហ៊ុន, Alibaba Group និងលោក Tan Sri Tony Fernandes, ជាសហស្ថាបនិកក្រុមហ៊ុន AirAsia និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Capital A Group ជាដើម។
ដំណើរការជ្រើសរើសនេះ ត្រូវបានធ្វើឡើងក្រោមលក្ខខណ្ឌយ៉ាងតឹងរ៉ឹងនិងម៉ត់ចត់បំផុត ដើម្បីស្វែងរកអ្នកដឹកនាំដែលលេចធ្លោពិតប្រាកដ ពីគ្រប់វិស័យ តំបន់ និងស្ថាប័នផ្សេងៗ។ លោក ណម វិស្សុត បានក្លាយជាជនជាតិខ្មែរទីបួនដែលបានជ្រើសរើសជាអ្នកដឹកនាំវ័យក្មេងពិភពលោក នៅក្នុងនោះមានថ្នាក់ដឹកនាំមានឥទ្ធិពលដែលដូចជាលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា ដែលត្រូវបានជ្រើសរើសជាអ្នកដឹកនាំវ័យក្មេងពិភពលោកកាលពីឆ្នាំ ២០១៩ជាដើម។
បញ្ជីឈ្មោះអ្នកដឹកនាំវ័យក្មេងប្រចាំឆ្នាំ ២០២៦ នេះ មានសមាជិកសរុបប្រមាណ ១១៨ រូប ជាធនធានកម្រដែលមានបទពិសោធន៍ ចំណេះដឹង និងមានឥទ្ធិពលមកពីបណ្តាស្ថាប័នហិរញ្ញវត្ថុទូទាំងពិភពលោក រួមមានលោក Yazeed Alumbarak ជាប្រធាននាយកនៃក្រុមហ៊ុនផ្តល់សេវាកម្មវិនិយោគ និងគ្រប់គ្រង ហិរញ្ញវត្ថុ BlackRock, លោកស្រី Sabina Ceric, ប្រធាននាយកក្រុមហ៊ុនផ្តល់សេវាកម្មវិនិយោគក្នុង វិស័យធនគារ និងហិរញ្ញវត្ថុ Goldman Sachs ព្រមទាំងថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈមានដូចជា លោកស្រី Kristrún Frostadóttir, នាយករដ្ឋមន្រ្តីនៃប្រទេស Iceland និង លោកស្រី Verena Hubertz,រដ្ឋមន្ត្រីសហព័ន្ធទទួលបន្ទុកផ្នែកគោលនយោបាយលំនៅដ្ឋាន រៀបចំនគរូបនីយកម្ម និងសំណង់ នៃប្រទេសអាល្លឺម៉ង់។
នៅក្នុងប្រសាសន៍ដ៏មានអត្ថន័យមួយ លោក ណម វិស្សុត បានមានប្រសាសន៍ថា៖«ខ្ញុំទទួលបានការជ្រើសរើសជា អ្នកដឹកនាំវ័យក្មេងពិភពលោក ជាមួយភាពម៉ឺងម៉ាត់ និងសេចក្តីអំណរ។ សម្រាប់ខ្ញុំ សមិទ្ធផលនេះមិនមែនជាជោគជ័យផ្ទាល់ខ្លួនទេ ប៉ុន្តែនេះគឺជាការឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងការចូលរួមចំណែករបស់ក្រុមការងារ Allstars របស់ ក្រុមហ៊ុនអ៊ែរអេស៊ា ខេមបូឌាដោយមានការជឿជាក់ពីម្ចាស់ភាគហ៊ុនទាំងអស់ រួមមានការគ្រាំទ្រពីដៃគូសហការដ៏ទៃទៀត ក៏ដូចជាការជួយជ្រោមជ្រែងពីក្រុមហ៊ុន AirAsia Group ព្រមទាំងការជួយជំរុញគាំទ្រពីសំណាក់អតិថិជន និង ក្រុមគ្រួសារដែលតែងតែបន្តជាផ្នែកមួយដ៏សំខាន់នៃបេសសកម្មរបស់យើងទាំងអស់គ្នា។ ជាមួយគ្នានេះដែរ សមិទ្ធផលនេះក៏បានមកពីបទពិសោធន៍ដ៏មានតម្លៃដែលខ្ញុំទទួលបានពីបុគ្គល និងស្ថាប័នដែលខ្ញុំធ្លាប់បានរួមការងារជាមួយកន្លងមកផងដែរ។ ខ្ញុំសង្ឃឹមថានឹងប្រើគេហទំព័រនេះជាមួយភាពទំនួលខុសត្រូវ និងមានលក្ខណៈស្ថាបនា ដើម្បីចូលរួមចំណែកក្នុងកិច្ចពិភាក្សាលើការផ្សារភ្ជាប់ទំនាក់ទំនង ការបង្កើតឱកាសថ្មីៗ និងការជំរុញកំណើនប្រកបដោយចីរភាព ព្រមទាំងតំណាងឱ្យកម្ពុជាប្រកបដោយភាពសុចរិត និងផែនការច្បាស់លាស់»៕
-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា5 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨