ព័ត៌មាន
រយៈពេល១សប្ដាហ៍ ក្នុងឱកាសចូលឆ្នាំខ្មែរ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានអ្នកដំណើរអន្តរជាតិចេញ-ចូលជាង ១០ម៉ឺននាក់ ខណៈទេសចរអន្តរជាតិបង្ហាញក្ដីរីករាយដែលបានចូលរួមលេងកម្សាន្ត
ភ្នំពេញ៖ រយៈពេល១សប្តាហ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិតេជោមួយ បានទទួលអ្នកដំណើរអន្តរជាតិចេញចូលមានជាង ១០ម៉ឺននាក់ ជនបរទេសជាង ៣៤០០០នាក់ ក្នុងនោះ អ្នកដំណើរអន្តរជាតិធ្វើដំណើរចូល មានប្រមាណជាង ៥ម៉ឺននាក់ ជនបរទេសជាង ៣ម៉ឺននាក់ ខណៈទេសចរអន្តរជាតិបង្ហាញក្ដីរីករាយដែលបានចូលរួមលេងកម្សាន្ត។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផផ្ទៃ។
មន្ត្រីនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានអ្នកដំណើរអន្តរជាតិធ្វើដំណើរចេញចូលជាង១០ម៉ឺននាក់ ហើយសម្រាប់អាណិកជនខ្មែរ និងបរទេស ដែលធ្វើដំណើរចេញទៅប្រទេសគេវិញ ថ្លែងបទពិសោធន៍ដើរកម្សាន្តសប្បាយរីករាយបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ធ្វើឲ្យគេចង់មកលេងបុណ្យចូលឆ្នាំខ្មែរម្តងទៀតនៅឆ្នាំក្រោយៗទៀត។
អណិកជនខ្មែរ និងបរទេស បានថ្លែងប្រាប់ BTV ថា នៅក្នុងដំណើរការកម្សាន្តទេសចរណ៍ និងមកលេងស្រុកកំណើតគ្រួសារបងប្អូនសាច់ញាតិ ចំពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅក្នុងឆ្នាំនេះ គឺគេបានដើរកម្សាន្តតាមគោលដៅទេសចរណ៍ជាច្រើនកន្លែងមានបង្កើតកម្មវិធីកម្សាន្តសប្បាយសាទរឆ្នាំថ្មី និងបានមើលឃើញប្រជាពលរដ្ឋកម្ពុជា តាំងពីរាជធានី រហូតដល់ទីជនបទដាច់ស្រយ៉ាលនានា បានសង់តុបតែងផ្ទះស្អាតៗ ពលរដ្ឋនាំគ្នាធ្វើបុណ្យទាន លេងល្បែងកម្សាន្តបែបប្រពៃណី ប្រកបដោយភាពទាក់ទាញបំផុត និង បង្ហាញអត្តសញ្ញាណវប្បធម៌ កម្រិតជីវភាពពលរដ្ឋមានភាពល្អប្រសើរ ក្រោមម្លប់សុខសន្តិភាព សុវត្ថិភាព និងមានផ្លូវស្អាតស្រួលធ្វើដំណើរកម្សាន្តទេសចរណ៍។
តាមការឲ្យពីនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិតេជោមួយ បានទទួលអ្នកដំណើរអន្តរជាតិចេញចូល មានប្រមាណជាង ១០ម៉ឺននាក់ ជនបរទេសជាង៣៤០០០នាក់ ក្នុងនោះ អ្នកដំណើរអន្តរជាតិធ្វើដំណើរចូល មានប្រមាណជាង ៥ម៉ឺននាក់ ជនបរទេសជាង ៣ម៉ឺននាក់ និងចំនួនកើនឡើងបើប្រៀបធៀបសប្តាហ៍ធម្មតាដែលមិនមានព្រឹត្តិការណ៍បុណ្យជាតិ។
ហើយបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់ដែរថា សម្រាប់ នៅក្នុងបុណ្យចូលឆ្នាំថ្មី ចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិតេជោមួយ បានទទួលបានជើងហោះហើរចេញសរុបមានប្រមាណជិត៣៥០ជើង សរុបអ្នកដំណើរប្រមាណជិត៤ម៉ឺននាក់៕រូបអត្ថបទ ស៊ុម សុខជា

-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ