ព័ត៌មាន
ត្រឹមសប្តាហ៍ទី៣ ខែមេសានេះ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើចម្រុះបានប្រមាណ ៣លានដើម សម្រាប់ចែកជូនសាធារណជនយកទៅដាំ ក្នុងគោលដៅបង្កើនគម្របបៃតងនៅកម្ពុជា
រហូតមកទល់ថ្ងៃនេះ ក្រសួងបរិស្ថានបាននិងកំពុងបន្តយុទ្ធនាការបណ្តុះ និងចែកកូនឈើចម្រុះ បានប្រមាណ ២ ៩៧៧ ៣៥៩ដើម ក្នុងកូនត្នោត ចំនួនជាង១ លានដើម នៅតាមថ្នាលតំបន់ចំនួន៥កន្លែង ក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគីរី និងកោះកុង និងតាមមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដាំស្តារព្រៃសហគមន៍។
ជាមួយគ្នានេះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើ សម្រាប់ចែកជូនសាធារណៈជន ដើម្បីយកទៅដាំនៅតាមទីសាធារណៈនានា និងដាំស្តារព្រៃបង្កើនគម្របបៃតង នៅកម្ពុជា កូនឈើចម្រុះ សរុប ៣១១ ៥៣៩ ដើម ក្នុងនោះមានកូនត្នោតចំនួន ៥៥ ០០)ដើម ត្រូវបានបណ្តុះ នៅតាមមន្ទីររាជធានី-ខេត្ត រួមមាននៅខេត្តកំពត កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ មណ្ឌលគិរី រតនគីរី សៀមរាប ស្វាយរៀង និងថ្នាលតំបន់ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន យុទ្ធនាការ«ពន្លកបៃតង» បង្កើតឡើងជាមួយការការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ដែលធ្វើការចែកកូនឈើយ៉ាងតិច ១ លានដើមក្នុងមួយឆ្នាំ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ក្នុងគោលដៅបង្កើនគម្របបៃតង ឆ្ពោះទៅកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
នៅឆ្នាំ២០២៤ ក្រសួងបរិស្ថានបានជំរុញការបណ្តុះ និងចែកកូនឈើជូនសាធារណជនចំនួន១,៣លានដើម. ដោយឡែកនៅឆ្នាំ ២០២៥ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានីខេត្ត បានបណ្តុះកូនឈើ និងចែកកូនឈើបានជាង ៣,៤ លានដើម រួចជាស្រេច។ នៅឆ្នាំ២០២៦នេះ យុទ្ធនាការពន្លកបៃតង គ្រោងចែកកូនឈើ ចំនួន៥លានដើម ជូនប្រជាពលរដ្ឋយកទៅដាំនៅក្នុងរដូវវស្សាខាងមុខ៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ