ព័ត៌មាន
NOCC ចែកសំបុត្រទស្សនាឥតគិតថ្លៃ នូវការចាក់បញ្ចាំងពិធីបើកកីឡាស៊ីហ្គេម អបអរខួប ៣ឆ្នា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសនឹងរៀបចំផ្សាយកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឡើងវិញ នៅក្នុងរោងភាពយន្ដខ្នាតធំ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដើម្បីជាការរំលឹកនូវអនុស្សាវរីយ៍ ក្នុងឱកាសខួប ៣ឆ្នាំ នៃមហាជោគជ័យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យនៅកម្ពុជានេះ។
ទន្ទឹមជាមួយការចាក់បញ្ចាំងនូវពិធីបើកដ៏មហាអស្ចារ្យនេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជូនដំណឹងអំពីការចែកសំបុត្រចូលទស្សនាដោយឥតគិតថ្លៃជាច្រើន សម្រាប់ខួបពិធីបើក ៣ឆ្នាំ គឺត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងនោះរួមមាន៖ សំបុត្រទស្សនាឥតគិតថ្លៃ នៅរោងភាពយន្ត Sabay Cinema ផ្សារទំនើបអ៊ីអនមានជ័យចំនួន ៥០០សំបុត្រ, សំបុត្រទស្សនាឥតគិតថ្លៃ នៅរោងភាពយន្ត Legend Cinema នៅផ្សារទំនើបអូឡាំព្យា ចំនួន ២៥០សំបុត្រ និងសម្រាប់សំបុត្រចែកជូនឥតគិតថ្លៃមានចំនួនកំណត់ សម្រាប់កីឡាករ កីឡាការិនី គ្រូបង្វឹក និងសាច់ញាតិ ដែលត្រូវចែកជូនចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ជាមួយការចាក់បញ្ចាំងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនេះដែរ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥ រួមមាន៖
១. រំលឹកជោគជ័យជាប្រវត្តិសាស្ត្រ រង់ចាំ ៦៤ឆ្នាំ សម្រាប់ស៊ីហ្គេម(SEA Games) នៅកម្ពុជា
២. ដាស់ស្មារតីចងចាំ “ខ្មែរធ្វើបាន ហើយធ្វើបានអស្ចារ្យថែមទៀត”
៣. ចង់ឲ្យព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ កើតឡើងម្តងទៀត នាឆ្នាំ២០៣១
៤. ផ្តល់ការឧបត្ថម្ភដល់យុទ្ធនាការស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមអត្តពលិកអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាម៉េរិក
៥. រួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា។
សូមរំឮកថា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិលើកដំបូង តែបានទទួលនូវមហាជោគជ័យ និងមោទនភាពសម្រាប់ជាតិនោះទេ ក្នុងម្ចាស់ផ្ទះ ដែលរៀបចំមិនយកកំរៃ ទាំងការលក់សំបុត្រចូលទស្សនា, ការមិនយកថ្លៃសិទ្ធផ្សព្វផ្សាយ និងការមិនយកថ្លៃអាហារ-ការស្នាក់នៅរបស់ប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ជាពិសេសគឺការបង្ហាញនូវពិធីបើកដ៏អស្ចារ្យ ជាមួយទស្សនីយភាពវប្បធម៌ខ្មែរដ៏សម្បូរបែប ដែលធ្វើឲ្យពិភពលោក មានការចាប់អារម្មណ៍ និងស្ងើចសរសើរមិនដាច់ពីមុន ទោះបីព្រឹត្តិការណ៍បានកន្លងផុតជិត ៣ឆ្នាំក៏ដោយ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣