ព័ត៌មាន
រោងចក្រស្លមាសទី៣នៅកម្ពុជា បានបើកដំណើរការហើយនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ
កំពង់ធំ៖ រោងចក្រស្លមាសរបស់ក្រុមហ៊ុន CAMBODIAN K88 INDUSTRY និងជារោងចក្រស្លមាសទី៣ នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ បានចាប់ផ្តើមបើកដំណើរការខ្សែសង្វាក់ផលិតកម្មជាផ្លូវការហើយ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ប្រភពព័ត៌មានពី Fresh AI បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានទីតាំងរោងចក្រចម្រាញ់រ៉ែមាស សំខាន់ៗពីរ ដែលកំពុងដំណើរការ។ រោងចក្រមួយស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានចាប់ផ្តើមផលិតកម្មនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយមានទិដ្ឋភាពជាការដ្ឋានឧស្សាហកម្មខ្នាតធំ ព្រមទាំងត្រូវបានវាយតម្លៃថា មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសង្គមឡើយ។
រោងចក្រមួយទៀតគឺ នៅតំបន់ខ្លិខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ របស់ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ដែលបានដំណើរការស្លរ៉ែមាស ជាលើកដំបូងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២៕




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣