ព័ត៌មាន
អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនខ្លួនមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងអ្នកពាក់ព័ន្ធ ២នាក់ទៅតុលាការរសៀលនេះ
អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូនខ្លួនអគ្គនាយករងអន្តោប្រវេសន៍ និងស្នងការរងនគរបាលរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធចំនួន២នាក់ផ្សេងទៀតទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថ្លែងប្រាប់ BTV នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ប្រាប់ BTV នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះថា ៖ នៅវេលាម៉ោង ៤កន្លះរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជួនខ្លួនមនុស្សចំនួន ៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីស៊ីសំណូក Online Scams និងសម្អាតប្រាក់។
មន្ត្រីនគរបាលដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនមានដូចជា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីសង្ស័យស៊ីសំណូកពីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online និងសម្អាតប្រាក់។ ចំណែកអ្នកេះពាក់ព័ន្ធចំនួន ២រូប ផ្សេងទៀត មិនត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបង្ហាញអត្តសញ្ញាណនៅឡើយទេ។
សូមជម្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធសរុបចំនួន៤នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព


-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប