ព័ត៌មាន
អ្នកនាំពាក្យ៖ បញ្ហាព្រំដែនជាមួយថៃមិនធ្វើឱ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តឡើយតែធ្វើឱ្យរួបរួមគ្នាកាន់តែខ្លាំង
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះថា បញ្ហាដែលកំពុងកើតឡើងនៅតាមព្រំដែនជាមួយថៃនាពេលនេះ មិនមែនជារឿងដែលធ្វើឱ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយ។ ផ្ទុយទៅវិញ បញ្ហានេះ គឺជាវិញ្ញាសាមួយដែលជំរុញឱ្យខ្មែរយើងរួបរួមគ្នាកាន់តែខ្លាំងដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា នៅពេលដែលសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ កំពុងក្លាយជាប្រធានបទសំខាន់ក្នុងជំនួបពិភាក្សានានាក្នុងក្របខណ្ឌតំបន់ និងពិភពលោក អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនជនរួមជាតិមេត្តាជ្រាបថា៖ ដំណើរជាតិកម្ពុជា ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរយៈពេលជាង ៥០០ឆ្នាំចុងក្រោយ បានហែលឆ្លងកាត់ការបែកបាក់ និងសង្គ្រាមវិនាសកម្មឆ្អែតឆ្អន់ហើយ ជាពិសេសរបបប្រល័យពូជសាសន៍ដ៏គួរឱ្យតក់ស្លុតរន្ធត់បំផុតដែលយើងបានជួបប្រទះ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំរៀមច្បងរបស់យើង ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាផ្សេងទៀតនៅតែអាចដឹកនាំកម្លាំងស្នេហាជាតិទាញប្រទេសឱ្យផុតពីជ្រោះមរណៈនិងស្វែងរកបាននូវសន្តិភាព ស្ថិរភាព និងស្តាប្រទេសនេះឱ្យរីកស្រស់បំព្រងដូចសព្វថ្ងៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននិងកំពុងបន្តដឹកនាំប្រទេសលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាឱកាសមាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ដូច្នេះ បញ្ហាដែលកំពុងកើតឡើងនៅតាមព្រំដែនជាមួយថៃនាពេលនេះ មិនមែនជារឿងដែលធ្វើឱ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាវិញ្ញាសាមួយដែលជំរុញឱ្យខ្មែរយើងរួបរួមគ្នាកាន់តែខ្លាំងដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ ដើម្បីរក្សាបាននូវសន្តិភាពសម្រាប់ប្រទេសជាតិនិងប្រជាជនផង និងឈានទៅរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែងក្នុងបញ្ហាព្រំដែនផង៕
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣