ព័ត៌មាន
ប្រជានុរាស្រ្តបន្តបួងសួងថ្វាយព្រះពរព្រះមហាក្សត្រឱ្យឆាប់ជាសះស្បើយពីព្រះរោគ
បន្ទាប់ពីទទួលដំណឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការវះកាត់ព្រះរោគដោយជោគជ័យ ពលរដ្ឋខ្មែរមានក្ដីត្រេកអរជាពន់ពេក និងបានបន្តបួងសួងថ្វាយព្រះពរព្រះអង្គឱ្យឆាប់ជាសះស្បើយពីព្រះរោគ ដើម្បីឆាប់បានយាងនិវត្តមកមាតុប្រទេសវិញគង់ជាម្លប់ដល់ប្រជានុរាស្រ្ត។
ប្រជានុរាស្រ្តនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា នេះ បានប្រាប់BTVឲ្យដឹងថា ក្រោយទទួលបានដំណឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលការវះកាត់ព្រះរោគ ដោយជោគជ័យ នៅទីក្រុងប៉េកាំង ប្រទេសចិន គឺមានសេចក្តីសោមនស្ស និងសូមបួងសួងថ្វាយព្រះពរ ព្រះករុណា ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន និងឆាប់ជាសះស្បើយពីព្រះរោគ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ជាតិ និងប្រជានុរាស្រ្ដខ្មែរជានិរន្ដរ៍តរៀងទៅ។ ប្រជានុរាស្ត្រក៏បានសម្តែងនូវទឹកចិត្តនឹករលឹកជាពន់ពេកដល់ព្រះករុណា ដែលព្រះអង្គជាក្សត្រមានទសពិធរាជធម៌។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការព្យាបាលព្រះរោគ ដោយវះកាត់ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ហើយព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចរាល់នៅថ្ងៃដដែល។ ព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀតនៅទីនោះ ក្រោយវះកាត់ ដើម្បីពិនិត្យតាមដាន និងថែរក្សាព្រះរាជសុខភាពបន្តនៅក្នុងមន្ទីពេទ្យប៉េកាំង៕ អត្ថបទ៖ ទូច សោភ័ណ



-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣