ព័ត៌មាន
រយៈពេល៤ខែឆ្នាំនេះ កម្ពុជាប្រមូលចំណូលពន្ធអាករ សួយសារពីរ៉ែមាសបានជាង ៦០ លានដុល្លារ
ក្នុងរយៈពេលជិត ៤ខែ ក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រមូលចចំណូលពន្ធអាករ សួយសារពីវិស័យរ៉ែមាស ចូល ថវិការដ្ឋ បានចំនួនជាង ៦០ លានដុល្លារអាមេរិក បច្ចុប្បន្នវិស័យនេះកំពុងមានការរីកចម្រើន និងអាចបង្កើតប្រភពចំណូលសម្រាប់ ការអភិវឌ្ឍជាតិកាន់តែប្រសើរ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងកម្មវិធីបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រស្ល មាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក (Cambodian K88 Industry Co., Ltd.) ស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះថា ជុំវិញការធ្វើអាជីវកម្មរ៉ែមាស គិត ទាំងក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក នេះគឺជាការដ្ឋានទី៧ហើយ ដែលបានដាក់ឱ្យដំណើរការលើការធ្វើអាជីវកម្មរ៉ែមាស ក្នុងនោះសម្រាប់ក្រុមហ៊ុនទាំង៧នេះ បើគិតក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ពន្ធអាករ និងសួយសារដែលរាជរដ្ឋាភិបាលប្រមូលបាន ពី អាជីវកម្មរ៉ែមាស មានចំនួនសរុបជាង ២០០ លានដុល្លារអាមេរិក ចូលថវិកាជាតិ។
ឯកឧត្តម បន្ថែមថា ទាក់ទិនវិស័យរ៉ែនេះ បើគិតការប្រមូលវិស័យរ៉ែគ្រប់ប្រភេទដូចជា រ៉ែមាស ខ្សាច់ និងថ្មសំណង់ជាដើម បាននិងកំពុងបង្កើតការងារជូនកម្ពុជាជាងរាប់ម៉ឺនកន្លែង ក្នុងនោះអាជីវកម្មរ៉ែមាស មានចំនួនជាង ១ ពាន់កន្លែងផងដែរ។ បញ្ហានេះ រាជរដ្ឋាភិបាលមិនទាន់ស្កប់ស្កល់នៅឡើយ ដោយរាជរដ្ឋាភិបាលចង់បង្កើតការងារជូនប្រជាជនកម្ពុជាបន្ថែម និងប្រាក់ចំណូលសម្រាប់ ការអភិវឌ្ឍជាតិ ជាក់ស្តែងនៅក្នុងរយៈពេលជិត ៤ខែ ដើមឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលប្រមូលពន្ធអាករ និងសួយសារពីរ៉ែមាស បានចំនួនជាង ៦០ លានដុល្លារអាមេរិករួចហើយ ខណៈបច្ចុប្បន្នវិស័យបាននិងកំពុងហក់ឡើងខ្ពស់។
សូមបញ្ជាក់ថា ជុំវិញការប្រមូលចំណូលមិនមែនសារពើពន្ធនេះ យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២៦ ចំពោះវិស័យរ៉ែ, រាជរដ្ឋាភិបាលនឹងបន្តពង្រឹងយន្តការ និងប្រសិទ្ធភាពនៃការប្រមូលចំណូលពីវិស័យធនធានរ៉ែឱ្យអស់សក្តានុពល ជាពិសេសផលិតផលរ៉ែសម្រាប់ការនាំចេញក្រៅប្រទេសរួមមាន៖ រ៉ែមាស រ៉ែដែកឆៅ រ៉ែម៉ង់កាណែសឆៅ និងរ៉ែខ្សាច់ជាដើម និងការចុះ ពិនិត្យផ្ទាល់ដល់ការដ្ឋានអាជីវកម្ម ដោយក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើការបង់សួយសារ និង បរិមាណធ្វើអាជីវកម្មជាក់ស្តែង៕អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប