ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល៖«ទោះតម្រូវការសេវាសុខាភិបាលកើនឡើង គុណភាព និងសេវាល្អត្រូវរក្សាឱ្យបាន»
ខណៈកំណើនការចូលមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈពីសំណាក់ប្រជាពលរដ្ឋកំពុងមានសម្ទុះកើនឡើង, នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ដល់ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងអស់ នៃមន្ទីរពេទ្យជាតិឱ្យចុះអភិបាលកិច្ច និងត្រួតពិនិត្យការងារជាក់ស្តែង ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់ (Emergency) ផ្នែកប្រពោធនកម្មជំងឺធ្ងន់ (ICU) ដើម្បីធានាថា ការងារទាំងអស់ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងសម្របសម្រួលបានល្អ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្ដីបានលើកទឹកចិត្ត មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការបម្រើសេវាពិនិត្យ និងព្យាបាល ឱ្យកាន់តែប្រសើរឡើង ទោះបីមានអ្នកជំងឺច្រើនកុះករ និងមានភាពមមាញឹកក្នុងមន្ទីរពេទ្យយ៉ាងណាក៏ដោយ។
ចំពោះការផ្តល់សេវាដោយសមធម៌ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្ដី បានណែនាំឱ្យគ្រូពេទ្យ និងមន្រ្ដីសុខាភិបាលត្រូវ អនុវត្តសេវាសុខាភិបាលដោយគោរពគោលការណ៍សមធម៌ ដោយមិនរើសអើងរវាង-អ្នកជំងឺទូទៅរ៉ាប់រងដោយខ្លួនឯងផ្ទាល់ក្តី-អ្នកជំងឺមានបណ្ណធានារ៉ាប់រងដោយ ប.ស.ស ក្តី-អ្នកជំងឺមានប័ណ្ណក្រីក្រ ឬខ្វះលទ្ធភាពទាំងប្រជាជនកម្ពុជា និងជនបរទេស-អ្នកជំងឺគ្រប់រូបត្រូវទទួលបានសេវាដោយសមធម៌ និងមានគុណភាពសមស្រប។
ឯកឧត្តមរដ្ឋមន្រ្ដីក៏បានលើកទឹកចិត្តដល់ ជនបរទេសដែលមករស់នៅធ្វើការ ឬទេសចរណ៍នៅកម្ពុជាឱ្យមានធានារ៉ាប់រងសុខភាព ដើម្បីធានាការថែទាំពេលមានបញ្ហាសុខភាព ដោយសារហានិភ័យដែលអាចកើតមានគ្រប់ពេល។ ឯកឧត្តមក៏បានណែនាំដល់មន្រ្ដីសុខាភិបាល និងគ្រូពេទ្យ ត្រូវសហការជាមួយស្ថានទូតនានាលើកិច្ចការងារជាមួយជនបរទេសនេះ។
ឯកឧត្តមរដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា មន្រ្ដីសុខាភិបាល និងគ្រូពេទ្យទាំងអស់ ត្រូវបន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែល្អ និងចូលរួមគាំទ្រ និងជំរុញការបង្កើនគុណភាពសេវាសុខាភិបាល ដោយត្រូវយកចិត្តទុកដាក់ដោះស្រាយចំណុចមួយចំនួន រួមទាំងការទំនាក់ទំនងដែលអាចបង្កឱ្យមានការយល់ច្រឡំ ឬការវាយតម្លៃមិនសមស្របនឹងស្ថានភាពជាក់ស្តែង។
អត្ថបទ រដ្ឋា
















-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣