ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ចជាមួយគ្នា
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យីនៅកម្ពុជា បន្ទាប់ពីការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំងពីរ នៅទីក្រុងភ្នំពេញ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច ព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំ និងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ ការពិភាក្សានេះបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន កិច្ចការនយោបាយ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនទាំងពីរ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិន ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមគ្នា រួមទាំងការគោរពច្បាប់អន្តរជាតិ និងដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា–ថៃ ផងដែរ។





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣