ព័ត៌មាន
អ្នកគំាទ្របង្ហាញការគាំទ្រ និងផ្ដល់កម្លាំងចិត្តយ៉ាងខ្លាំងដល់ព្រះខ័នរាជស្វាយរៀង
អ្នកគាំទ្របាល់ទាត់ជាង៧០០នាក់ចូលរួមទស្សនា និងគាំទ្រផ្ទាល់ការប្រកួតរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបអាស៊ីអាគ្នេយ៍ ទល់នឹងក្លឹបបាងកក យូណៃធីត។

លោកស្រីសំ ថាវី ប្រធានក្រុមអ្នកគាំទ្រផ្លូវការក្លឹបព្រះខ័នរាជស្វាយរៀង បានឱ្យដឹងថា និស្សិតកម្ពុជាដែលកំពុងសិក្សាសៀនសូត្រនៅប្រទេសវៀតណាមប្រមាណ ៧០០នាក់បានទៅគាំទ្រផ្ទាល់ដើម្បីលើកទឹកចិត្តដល់ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋាន Hang Day។
ចំណែកនៅរាជធានីភ្នំពេញ អ្នកគាំទ្រ ក៏បានជួបជុំគ្នាទស្សនាការប្រកួតនៅរោងភាពយន្ត Legend ផងដែរ ដើម្បីផ្ដល់កម្លាំងចិត្តពីចម្ងាយដល់ក្លឹបព្រះខ័នរាជស្វាយរៀង។
ព្រះខ័នរាជស្វាយរៀង បានបញ្ចប់បេសកកម្មការប្រកួតបាល់ទាត់ក្លឹបអាស៊ានហើយ ដោយឆ្លងកាត់៥ប្រកួត ឈ្នះ២ ស្មើ២ និងចាញ់មួយប្រកួត និងមាន៨ពិន្ទុ។ ហើយចំពោះមុខព្រះខ័នរាជស្វាយរៀង ត្រូវផ្ដោតលើការប្រកួត ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយបឹងកេត ថ្ងៃទី២៩ ខែមេសា និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ថ្ងៃទី៩ ខែឧសភា ត្បិតលីគកំពូលព្រះខ័នរាជក្លាយជាម្ចាស់ជើងឯករួចទៅហើយ៕













-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣