ព័ត៌មាន
វិនិយោគិនចិនជិត ៣០រូប ចុះមកឈ្វេងយល់ផ្ទាល់អំពីឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មកាត់ដេរ
ក្រុមអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៦រូប ដែលជាសមាជិក សមាជិកា នៃសមាគមពាណិជ្ជកម្មឧស្សាហកម្មវាយនភ័ណ្ឌចិន បានអញ្ជើញទស្សនកិច្ចសង្វាក់ផលិតកម្មនានានៅកម្ពុជា ដើម្បីសិក្សាពិនិត្យស្ថានភាពជាក់ស្តែង ក៏ដូចជាស្ថានភាពទីផ្សារ ដោយផ្តោតលើការស្រាវជ្រាវអំពីលទ្ធភាពនៃការផ្ទេរក្រុមហ៊ុនវាយនភ័ណ្ឌខ្លះៗរបស់ចិនមកកម្ពុជា។
នៅក្នុងឱកាសដឹកនាំ សមាជិក នៃសមាគមពាណិជ្ជកម្មឧស្សាហកម្មវាយនភ័ណ្ឌចិន មកពីប្រទេសចិន ដើម្បីស្វែងរកឱកាសថ្មីៗនៅកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦កន្លងទៅ លោក ជឹង ជាំង (Zheng Qiang) នាយកចាត់ការទូទៅ នៃក្រុមហ៊ុន ស៊ិនគី អឹភែរឹល (ខេមបូឌា) (SHINKI APPAREL CAMBODIA) CO.,LTD បានឱ្យដឹងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងឱ្យសមាជិកសមាគម ស្វែងរកឱកាសថ្មីៗសម្រាប់សហគ្រាសក្នុងស្រុកដែលកំពុងប្រឈមមុខនឹងការកើនឡើងនៃចំណាយ និងសម្ពាធទីផ្សារ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្ម រវាងចិន និងកម្ពុជា ក្នុងវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់។ ក្នុងអំឡុងពេលទស្សនកិច្ច ភាគីទាំងពីរ ចិន និងកម្ពុជា បានពិភាក្សាលើប្រធានបទ ដូចជា៖ ការនាំចូលវត្ថុធាតុដើមនិងក្រណាត់, ការបណ្តុះបណ្តាលកម្មករនិយោជិត, ការកែលម្អប្រព័ន្ធដឹកជញ្ជូន និងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សកលជាដើម។
ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំក្នុងការរកស៊ីនៅក្នុងប្រទេសកម្ពុជា លោក ជឹង ជាំង បានបញ្ជាក់ជូនភ្ញៀវថា កម្ពុជា កំពុងក្លាយជាទិសដៅសំខាន់មួយសម្រាប់ការផ្លាស់ទីឧស្សាហកម្មវាយនភ័ណ្ឌរបស់ចិនទៅក្រៅប្រទេស ដោយសារតម្លៃផលិតទាប បរិយាកាសវិនិយោគមានស្ថិរភាព និងអត្ថប្រយោជន៍ ក្នុងការចូលដំណើរការទីផ្សារនាំចេញ។ ក្រុមហ៊ុនចិនជាច្រើនបានបង្កើតរោងចក្រនៅទីនេះ ដោយប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ដើម្បីកាត់បន្ថយចំណាយ និងចៀសវាងឧបសគ្គខ្លះៗក្នុងពាណិជ្ជកម្មអន្តរជាតិផងដែរ។
លោកបានបន្ថែមថា ប្រសិនបើការផ្លាស់ទីនេះដំណើរការបានដោយរលូន នឹងបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងចិន និងកម្ពុជា នឹងរួមចំណែកបង្កើនការងារនៅកម្ពុជា និងជំរុញការអន្តរជាតិកម្មរបស់សហគ្រាសចិន ដោយនាំមកនូវអត្ថប្រយោជន៍រួមសម្រាប់ភាគីទាំងពីរកាន់តែល្អប្រសើរផងដែរ ខណៈថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពី កម្ពុជា-ចិន បានប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីឱ្យកាន់តែស៊ីជម្រៅ៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣