ព័ត៌មាន
ប្រព័ន្ធលូបង្ហូរទឹក ជាផ្នែកសំខាន់ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សា
ប្រព័ន្ធលូបង្ហូរទឹក គឺជាផ្នែកដ៏សំខាន់ដែលអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចាំបាច់គិតគូរយកចិត្តទុកដាក់ ដើម្បីបញ្ចៀសការជន់លិចនៅមុនរដូវវស្សាចូលមកដល់។
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌ៧មករា និងការិយាល័យសាធារណៈការ ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ចេញរថយន្តជាច្រើនគ្រឿង ចុះកាយ និងស្តារប្រព័ន្ធលូបង្ហូរទឹកមួយខ្សែនៅលើផ្លូវលេខ១៨២ ទល់មុខផ្សារអូរឫស្សី ស្ថិតក្នុងសង្កាត់បឹងព្រលឹត ដែលជាប្រព័ន្ធលូមេអាទិភាពសំខាន់មួយក្នុងមូលដ្ឋាន ដែលបានដើរតួនាទីសំខាន់បម្រើដល់ការបង្ហូរទឹកជាចាំបាច់។
លោកប៉ែន ធឿន ប្រធានការិយាល័យសាធារណៈការខណ្ឌ៧មករាបានឲ្យដឹងថា អាជ្ញាធរខណ្ឌ បានចាប់ផ្តើមអនុវត្តន៍ការកាយ និងស្តារប្រព័ន្ធលូអាទិភាពខាងលើនេះ មានលូមុខកាត់៨តឹក ប្រវែងជិត ៦០០ម៉ែត្រ គិតចាប់ពីផ្លូវលេខ១៦១ ដល់ផ្លូវលេខ៩៣ ដែលមានពលរដ្ឋរស់នៅ និងកំពុងប្រើប្រាស់លើដងផ្លូវខាងលើប្រមាណ៦៨០គ្រួសារ។
ចំពោះកិច្ចការងារកាយ និងស្តារប្រព័ន្ធលូបង្ហូរទឹកនេះ អាជ្ញាធរទាំង១៤ខណ្ឌ នៅទូទាំងរាជធានីភ្នំពេញ ក៏បាននឹងកំពុងយកចិត្តទុកដាក់ផងដែរ ក្នុងការធានាឲ្យប្រព័ន្ធលូតូចធំក្នុងមូលដ្ឋានរបស់ខ្លួន អាចហូរទឹកបានដោយមិនមានការរាំងស្ទះ បង្កឡើងដោយឧបសគ្គណាមួយ ដូចជាកាកសំណល់ ឬសំរាមនានា ដើម្បីបញ្ចៀសការជន់លិច ក្នុងពេលដែលរដូវវស្សាកាន់តែកៀកគិតមកដល់៕ អត្ថបទ ៖ លីហេង




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣