ព័ត៌មាន
ការធ្វើបច្ចុប្បន្នភាព NFIS ដើម្បីធានាដល់គ្រួសារ និងអាជីវកម្មឱ្យទទួលបានសេវាហិរញ្ញវត្ថុសមស្រប
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងថា ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ (NFIS) ធានាដល់ បុគ្គល គ្រួសារ និងអាជីវកម្មអាចទទួលបាន និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុសមស្រប ប្រកបដោយប្រសិទ្ធភាព គាំទ្រដល់កំណើន ប្រកបដោយចីរភាព។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្ន ភាពយុទ្ធសាស្ត្រជាតិ ស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ (NFIS) សម្រាប់រយៈពេល ២០២៦-២០៣០ និងពិគ្រោះយោបល់ នៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៦ នេះថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ វិស័យហិរញ្ញវត្ថុនៅកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយ គឺចាប់ផ្តើមផ្តោតលើការកសាងទំនុកចិត្តឡើងវិញនៅក្នុងស្ថាប័នហិរញ្ញវត្ថុ ដោយកម្ពុជាបានអភិវឌ្ឍន៍ប្រព័ន្ធដែលមាន ស្ថេរភាព និងគាំទ្រដោយការច្នៃប្រឌិតឌីជីថលយ៉ាងឆាប់រហ័ស។

ដោយឡែកការធ្វើបច្ចុប្បន្នភាព NFIS បានឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់កម្ពុជា ក្នុងការលើកកម្ពស់សេវាកម្ម ហិរញ្ញវត្ថុ ដែលមានលក្ខណៈរួមបញ្ចូលអាចចូលដំណើរការបាន និងមានទំនួលខុសត្រូវសម្រាប់ប្រជាជនកម្ពុជាទាំងអស់ បានឆ្លើយតប ទៅនឹងតម្រូវការវិវត្តនៃសេដ្ឋកិច្ច និងសង្គម។ ការធ្វើបច្ចុប្បន្នភាព NFIS នឹងបន្តលើវឌ្ឍនភាពដែលសម្រេចបានក្រោមយុទ្ធសាស្ត្រមុន និងពង្រឹងបន្ថែមទៀត នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីធានាថា បុគ្គល គ្រួសារ និងអាជីវកម្មអាចទទួលបាន និងប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុសមស្របប្រកបដោយប្រសិទ្ធភាព ដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព។

លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើកឡើងផងដែរថា បច្ចុប្បន្ននេះពិភព លោកមិនទាន់មានភាពប្រាកដប្រជានៅឡើយដូចជា នៅមជ្ឈឹមបូព៌ា ពាណិជ្ជកម្មសកល ការឡើងអតិផរណា និងអំណាចទិញជាដើម បានកំពុងរងផលប៉ះពាល់ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា ជុំវិញការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នឹងអាចមានផលជះដល់គ្រួសារ ក៏ដូចជាបុគ្គល អាចនឹងងាយរងគ្រោះបំផុតនៃការឡើងថ្លៃនេះ។ ប៉ុន្តែប្រទេសកម្ពុជាបានបង្ហាញទៅដល់ប្រទេសផ្សេងៗក្នុងតំបន់ អំពីការធ្វើ បច្ចុប្បន្នភាពបរិយាបន្នហិរញ្ញវត្ថុ ដែលបានកំពុងដើរទៅមុខជានិច្ច។ ដូច្នេះការពង្រឹកលើវិស័យនេះគឺជាចំណុចសំខាន់មួយ តែវាមិនអាច ឆ្លើយតបបានគ្រប់គ្រាន់ទេ គឺទាមទារឱ្យរាជរដ្ឋាភិបាលគិតគូលើវិស័យផ្សេងៗទៀត ដើម្បីទប់នឹងវិបត្តិទាំងនេះ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការយុទ្ធសាស្ត្រជាតិស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ (NFIS) ឆ្នាំ ២០១៩-២០២៥ លើកដំបូង ដែលមានគោលបំណងក្នុងចំណោមគោលបំណងផ្សេងទៀត ដើម្បីបង្កើនការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ផ្លូវការពី ៥៩% ដល់ ៧០% និងកាត់បន្ថយគម្លាត នៃការដកចេញពីហិរញ្ញវត្ថុសម្រាប់ស្ត្រីពី ២៧% ដល់ ១៣%។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះ រួមចំណែកដល់ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព