ព័ត៌មាន
អាជ្ញាធរខេត្តប៉ៃលិនរឹតបន្តឹងត្រួតពិនិត្យជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
ប៉ៃលិន៖ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសនានាឱ្យអស់ពីប្រទេសកម្ពុជា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្ត ឱ្យបន្តបេសកកម្មចុះអនុវត្តវិធានការត្រួតពិនិត្យតាមដងផ្លូវជាតិសំខាន់ៗ ជាពិសេស ផ្លូវជាតិ លេខ៥៧ និង លេខ៥៩ ដើម្បីគ្រប់គ្រងទប់ស្កាត់ជនបរទេសខុសច្បាប់ចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសទប់ស្កាត់ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scam) ។
លោកជំទាវ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីជំរុញឲ្យអាជ្ញាធររាជធានី-ខេត្ត ពង្រឹងសមត្ថភាពមន្ត្រី ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលត្រូវបានចាត់ទុកជា «សេដ្ឋកិច្ចខ្មៅ» បំផ្លាញកិត្តិយសជាតិ។
លោកជំទាវបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការពិនិត្យឯកសារពាក់ព័ន្ធ ដូចជាលិខិតឆ្លងដែន ទិដ្ឋាការ និងប័ណ្ណស្នាក់នៅ របស់ជនបរទេសគ្រប់រូប ដើម្បីធានាថាពួកគេគោរពតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះលោកជំទាវ ក៏បានសង្កត់ធ្ងន់ទៅកាន់កងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តការងារដោយតម្លាភាព និងភាពម៉ឺងម៉ាត់។
ទន្ទឹមនឹងនោះ លោកជំទាវក៏បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់អាជីវកម្មនានា ក្នុងខេត្តប៉ៃលិន ត្រូវសហការរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ប្រសិនបើឃើញមានវត្តមានជនបរទេសសង្ស័យដែលគ្មានឯកសារត្រឹមត្រូវ៕







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល