ព័ត៌មាន
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើមជ្ឈមណ្ឌលគាំពារពលករបរទេសរបស់កូរ៉េ បន្តជួយការពារ និងដោះស្រាយបញ្ហាពលករខ្មែរ
ភ្នំពេញ៖ ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឃួន ផុនរតនៈ បានស្នើប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេសរបស់កូរ៉េ ជួយបន្តការការពារ និងលើកកម្ពស់សិទ្ធិពលករខ្មែរ កំពុងបម្រើការងារនៅកូរ៉េខាងត្បូង ។
ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Kim Woo Young ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស នៅតំបន់ផ្យង់ថេគ ខេត្ត Gyeonggi-do សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះប្រធានមជ្ឈមណ្ឌល ដែលតែងតែជួយយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរ និងសហគមន៍ខ្មែរនៅតំបន់ផ្យង់ថេគកន្លងមក ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងមណ្ឌលគាំពារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធកូរ៉េ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ សុខមាលភាព និងសុវត្ថិភាពរបស់ពលករ និងសហគមន៍ខ្មែរទាំងមូល ដែលកំពុងរស់នៅ និងបម្រើការងារក្នុងប្រទេសកូរ៉េ ផងដែរ ។
ជាការឆ្លើយតប លោក Kim បានសម្តែងអារម្មណ៍រីករាយ ដែលបានជួបពិភាក្សាការងារលើកទី ១ ជាមួយឯកឧត្តម ឃួន ផុនរតនៈដោយផ្ទាល់ ហើយលោកសន្យាថា នឹងបន្តជួយសម្របសម្រួល និងផ្តល់ការការពារដល់ពលករខ្មែរជាបន្តទៀត ។
ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជា និងមជ្ឈមណ្ឌលនាពេលខាងមុខ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ការរៀបចំកម្មវិធីវប្បធម៌ ការផ្តល់ការពិនិត្យសុខភាពជូនពលករខ្មែរដោយឥតគិតថ្លៃ ការផ្តល់សេវាសាធារណៈ និងប្រឹក្សាការងារចល័តរបស់ស្ថានទូត និងការផ្សព្វផ្សាយពីច្បាប់ការងារថ្មីៗរបស់កូរ៉េ ក៏ដូចជាការបន្តសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ៕ អត្ថបទ បាន សុខរិទ្ធិ





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល