ព័ត៌មាន
រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យចូលឆ្នាំថ្មីបីថ្ងៃ បានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចច្រើនដល់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេលបីថ្ងៃ នៅក្នុងឆ្នាំ២០២៦នេះ គឺបានផ្តល់ផលប្រយោជន៍ច្រើន ផ្នែកខាងសេដ្ឋកិច្ច នៅថ្នាក់ជាតិ និងនៅថ្នាក់មូលដ្ឋាន ក្នុងនោះតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ដែលរួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះស្នាក់ ផ្ទះសំណាក់ សណ្ឋាគារ រីស៊ត និងអ្នកប្រកបររបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា គឺសុទ្ធតែទទួលបានភ្ញៀវទេសចរចូលទទួលសេវាពេញៗ។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែមេសានេះថា ព្រឹត្តការណ៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេលបីថ្ងៃ នៅក្នុងសប្តាហ៍មុននេះ តាមខេត្តគោលដៅទេសចរណ៍ធំៗ រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ចាម ព្រៃវែង និងខេត្តបាត់ដំបងជា សុទ្ធតែបានរៀបចំសង្ក្រាន្តសាទរឆ្នាំថ្មី ហើយតាមភូមិឋានពលរដ្ឋ តាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គឺសុទ្ធតែមានរៀបចំកម្មវិធីសង្ក្រាន្តសាទរឆ្នាំថ្មី និងទាក់ទាញពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជើញទៅទស្សនាច្រើនកុះករ ក្នុងរយៈពេលបីថ្ងៃពេញ និងបានផ្តល់ផលប្រយោជន៍ច្រើនផ្នែកសេដ្ឋកិច្ចនៅថ្នាក់ជាតិ និងនៅថ្នាក់មូលដ្ឋាន ពិសេសគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍បានទទួលភ្ញៀវចូលទទួលសេវាពេញៗ។
មូលដ្ឋានអាជីវកម្មទេសចរណ៍នៅលើកោះរ៉ុងដែលមានម្ចាស់ជាជនជាតិបរទេស បានអះអាងថា នៅក្នុងអំឡុងពេល និងក្រោយពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅក្នុងមូលដ្ឋានអាជីវកម្មអាហារដ្ឋាន បន្ទប់ស្នាក់ គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ ច្រើនជាងភ្ញៀវបរទេសអញ្ជើញចូលមកទទួលសេវាកម្មបន្ទប់ស្នាក់នៅតាមឆ្នេរលំដាប់ផ្កាយពេញៗ តាមរយៈកំណើនទេសចរក្នុងស្រុកដើរកម្សាន្តនេះ ធ្វើឲ្យគេមានការពេញចិត្តខ្លាំងការវិយោគទុនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា គោលដៅទេសចរណ៍ខេត្ត-រាជធានី ដែលមានមនុស្សច្រើននៅទូទាំងប្រទេស ក្នុងរយៈពេលបីថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ គឺលំដាប់ទី១ រាជធានីភ្នំពេញ ទទួលបានទេសចរដើរកម្សាន្តជាង៤លាន៤សែននាក់ ២. ខេត្តកំពង់ចាម ទទួលទេសចរដើរកម្សាន្តជិត៤លាន២សែននាក់ ៣. ខេត្តកព្រៃវែង ជាង២លាននាក់ ៤. ខេត្តសៀមរាប ជិត១លាន៨សែននាក់ ទី៥. ខេត្តកំពង់ស្ពឺ ទទួលបានទេសចរដើរកម្សាន្តជាង១លាន៧សែននាក់៕
អត្ថបទ៖ ស៊ុម សុខជា





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល