ព័ត៌មាន
មូលនិធិសកល គាំទ្រវិស័យសុខាភិបាលកម្ពុជា ក្នុងការលុបបំបាត់ជំងឺ ជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតជូនលោកស្រី Sylwia Murray ប្រធានបេសកកម្ម និងក្រុមការងារមូលនិធិសកល(Global Fund Country Team) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិសកល ដែលតែងតែផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចូលរួមគាំទ្រ គោលនយោបាយរបស់ក្រសួងសុខាភិបាល សម្រាប់កម្មវិធីអេដស៍ របេង និងគ្រុនចាញ់ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំ និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ តាមរយៈជំនួយហិរញ្ញប្បទាននេះ មជ្ឈមណ្ឌលជាតិទាំង៣ (អេដស៍ របេង និងគ្រុនចាញ់) បាននិងកំពុងអនុវត្តសកម្មភាព ដើម្បីសម្រេចនូវផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដែលមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺទាំង៣ ដែលជាគោលដៅគំរាមកំហែងសុខភាពសាធារណៈនៅកម្ពុជា។
ទន្ទឹមគ្នានោះដែរ លោកស្រី Sylwia Murray ប្រធានបេសកកម្ម បានអបអរសាទរក្រសួងសុខាភិបាល ដែលសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ស្របតាមផែនការ និងគោលដៅដែលបានគ្រោងទុកសម្រាប់គម្រោងនីមួយៗ។ មូលនិធិសកល បានបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ និងយ៉ាងជិតស្និត ជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីលុបបំបាត់ជំងឺឆ្លងទាំង៣ ចាប់តាំងពីឆ្នាំ២០០២ ជាពិសេស គឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល ក្នុងការបន្តជំរុញកិច្ចខិតខំទ្វេរដងបន្ថែមទៀត ជាមួយនឹងធនធានក្នុងស្រុកដែលមានកម្រិត ស្របពេលដែលជំនួយពីខាងក្រៅកំពុងត្រូវបានកាត់បន្ថយ ព្យាយាមគ្រប់លទ្ធភាពក្នុងការធានានិរន្តរភាព នៃកម្មវិធីជាតិទាំង៣ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងធានាថាមិនមានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរំលេចនូវផែនការយុទ្ធសាស្ត្ររឹងមាំសំខាន់បំផុតមួយ ដែលបានចាប់ផ្តើមអនុវត្តចាប់ពីដើមអាណត្តិនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការពង្រឹងការថែទាំសុខភាពបឋម។
អត្ថបទ រដ្ឋា













-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣