ព័ត៌មាន
ព្រះសង្ឃនៅខេត្ដសៀមរាបថ្វាយព្រះពរព្រះមហាក្សត្រឱ្យព្រះអង្គឆាប់ជាព្រះរោគ
ព្រះសង្ឃនៅខេត្ដសៀមរាប បានថ្វាយព្រះពរព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឱ្យទ្រង់ឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូណ៍ឡើងវិញ ដើម្បីឆាប់បានយាងនិវត្តមកកាន់មាតុប្រទេសវិញ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រ។
ព្រះគ្រូចៅអធិការវត្ដគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះអង្គ ហែម គឹមសាន និងព្រះគ្រូចៅអធិការវត្ដព្រះឥន្ទកោសី ព្រះអង្គ តាត មហាទី ព្រះអង្គទាំងទ្វេ តំណាងឱ្យពុទ្ធបរិស័ទ្ធ នៅក្រុងសៀមរាប ខេត្ដសៀមរាប ព្រះអង្គ បានថ្វាយព្រះពរព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឱ្យទ្រង់ឆាប់ជាសះស្បើយពីព្រះរោគ និងថ្វាយព្រះពរឱ្យអង្គមានព្រះរាជសុខភាពល្អបរិបូណ៍ បន្ទាប់ពីព្រះអង្គបានទទួលការព្យាបាលព្រះរោគដោយវះកាត់ពីក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យប៉េកាំង ដោយជោគជ័យ និងបានបួងសួងដល់គុណព្រះរត្នត្រ័យ គុណវត្ថុស័ក្តិសិទ្ធិក្នុងលោក គុណអតីតព្រះមហាវីរៈក្សត្រខ្មែរ សូមជួយឃុំគ្រងបីបាច់ថែរក្សា ព្រះអង្គឲ្យឆាប់ជាសះស្បើយ និងមានព្រះកាយពលរឹងមាំ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅប្រជារាសស្ដ្របន្តទៀត។
សូមបញ្ជាក់ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការព្យាបាលព្រះរោគមហារីកក្រពេញប្រូស្តាត ដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២៦ ហើយព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចរាល់នៅថ្ងៃដដែល ៕
អត្ថបទ សាវី


-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន