ព័ត៌មាន
រាជរដ្ឋាភិបាលចំណាយថវិកា ៣៥ លានដុល្លារ ដល់អគ្គិសនីប្រើធ្យូងថ្មនិងប្រេង ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច
រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក ជួយជ្រោមជ្រែងដល់ក្រុមហ៊ុនវិនិយោគលើវិស័យអគ្គិសនីប្រើធ្យូងថ្ម និងប្រេង ក្នុងកំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ ជួយទប់លំនឹងការប្រើប្រាស់ថាមពល ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច និងជីវភាព ប្រជាជនកម្ពុជា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងអំពីការជួយជ្រោមជ្រែងលើវិស័យអគ្គិសនីរបស់រាជរដ្ឋាភិបាល នៅក្នុងកំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ នៅក្នុងការអញ្ជើញបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រស្លមួយកន្លែង នៅខេត្តកំពង់ធំ ថា ជុំវិញការប្រើប្រាស់អគ្គិសនីនៅកម្ពុជា មិនថាវិស័យឧស្សាហកម្ម លំនៅឋាន ពាណិជ្ជកម្ម កសិកម្ម និងវិស័យដឹកជញ្ជូនដែលប្រើប្រាស់ រថយន្តអគ្គិសនី គឺគ្មានរងផលប៉ះពាល់នោះទេ ទាំងបរិមាណនៃការផ្គត់ផ្គត់អគ្គិសនី និងថ្លៃអគ្គិសនី ក្នុងកំឡុងពេលប្រេងឥន្ធនៈឡើង ថ្លៃនេះ។
ឯកឧត្តម បន្ថែមថា បញ្ហានេះដែលមិនរងការប៉ះពាល់នេះ ដោយសាររាជរដ្ឋាភិបាលមានអគ្គិសនីកម្ពុជាដែលាបង្អែក និងថាម- ពលភាគច្រើនបានយកចេញពីប្រភពនៅក្នុងប្រទេស។ ឯកឧត្តមបន្តថា ចំពោះការមិនឡើងថ្លៃអគ្គិសនីសម្រាប់ឧស្សាហកម្ម កសិកម្ម លំនៅឋាន ពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូននេះជាដើម ដោយរាជរដ្ឋាភិបាលបានចេញជួសអំពីការប៉ះពាល់ខ្លះៗ នៅក្នុងកំឡុងពេល ប្រេងឥន្ធនៈឡើងថ្លៃ ដែលការជួយជ្រោមជ្រែងនេះមានទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាក្នុងឆ្នាំ២០២៥ បានកើនឡើងជិត ៦ ពាន់មេហ្កាវ៉ាត់ ក្នុងនោះថាមពលស្អាតមានចំនួន ប្រមាណជាង ៦៣% ដោយបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសទី២ ដែលមានថាមពលស្អាតខ្ពស់ជាងគេបន្ទាប់ពីប្រទេសឡាវ។ បញ្ហានេះបើតាមផែនការ កម្ពុជានឹងជំរុញថាមពលស្អាតយ៉ាងតិចដល់ ៧០% នៅត្រឹមឆ្នាំ២០៣០។ ចំណែកបណ្តាញបញ្ជូនអគ្គិសនី វិញ, គិតត្រឹមចុងឆ្នាំ២០២៥ បានកើនដល់ជាង ៤ ពាន់គីឡូម៉ែត្រ និងមានអនុស្ថានីយកើនដល់ ៧៥ (កើនចំនួន៥អនុស្ថានីយ) និង បច្ចុប្បន្នមានខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ អាចផ្តល់ប្រភពអគ្គិសនីដល់រាជធានី/ខេត្ត ទាំងចំនួន២៥ដោយផ្ទាល់៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល