ព័ត៌មាន
ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាមានគម្រោងវិនិយោគថ្មី ចុះបញ្ជីដើមទុនលើស ៤,៨០០លានដុល្លារ
ភ្នំពេញ ៖ ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាបានបន្តបង្ហាញសញ្ញាវិជ្ជមានលើវិស័យវិនិយោគ ដោយមានរោងចក្រ និងសហគ្រាសថ្មីៗជាច្រើន ដែលមានដើមទុនចុះបញ្ជីក្នុងទំហំទឹកប្រាក់សរុបជាង ៤,៨០០លានដុល្លារអាម៉េរិក ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា កំណើនគួរឱ្យកត់សម្គាល់នេះ ជាសញ្ញាបញ្ជាក់ពីការកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិលើសក្តានុពលសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ BTV ថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ ក្រសួងឧស្សាហកម្ម ទទួលបានគម្រោងវិនិយោគចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានសរុបចំនួន ៦២៦មូលដ្ឋាន ជាមួយនឹងដើមទុនចុះបញ្ជីក្នុងទំហំទឹកប្រាក់សរុប ៤,៨៧០លានដុល្លារអាម៉េរិក។ ក្នុងចំណោមរោងចក្រទាំង ៦២៦នេះ គឺ រោងចក្រ/សហគ្រាសធុនតូច និងមធ្យម បានបង្កើតថ្មីកើនឡើងរហូតទៅដល់ចំនួន ៥០០ មូលដ្ឋាន និងរោងចក្រធុនធំ មានចំនួន ១២៦ រោងចក្រ ដែលនេះគឺជាកំណើនមួយដ៏ធំ មិនធ្លាប់មាន បើធៀបទៅនឹងបណ្តាឆ្នាំកន្លងមក។
អ្នកនាំពាក្យរូបនេះ ពន្យល់ថា ការកើនឡើងនេះគឺដោយសារស្ថានភាពនៃព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសមួយដែលស្ថិតនៅចំណុចកណ្តាលនៃបណ្តាប្រទេសអាស៊ាន ដែលជាចំណុចប្រសព្វតភ្ជាប់នៃប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់។ ជាមួយគ្នាប្រទេសកម្ពុជា មានសក្តានុពលកម្លាំងពលកម្មវ័យក្មេងច្រើនរហូតដល់ជាង ៧០% នៅទូទាំងប្រទេស។ បន្ថែមពីនេះ ច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ក៏មានភាពទាក់ទាញ និងមានការអនុគ្រោះច្រើនដល់វិនិយោគិន។ ច្បាប់វិនិយោគថ្មីនេះ ត្រូវបានគេចាត់ថា មានលក្ខណៈល្អជាងគេ បើធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាមានស្ថិរភាពនៃថាមពលអគ្គិសនីលើបណ្តាញជាតិ ជាពិសេស ប្រភពថាមពលអគ្គិសនីកកើតឡើងវិញ ដែលមានរហូតដល់ ៦៣% នាពេលបច្ចុប្បន្ននេះ ដែលនេះក៏ជាចំណុចមួយដ៏ទាក់ទាញបំផុត ផងដែរ។
ជុំវិញកំណើននេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មើលឃើញថា ការទាក់ទាញគម្រោងវិនិយោគថ្មីៗនាពេលគឺដោយសារប្រទេសកម្ពុជាមានភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត ដែលស្ថិតនៅចំណុចកណ្តាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានដែលបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន និងឡូជីស្ទិក ស្រពពេល រាជរដ្ឋាភិបាលបានខិតខំការកែទម្រងគោលនយោបាយនានា ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនិងបង្កភាពងាយស្រួលដល់ការចុះបញ្ជីអាជីវកម្មរបស់វិនយោគិនឱ្យកាន់តែងាយស្រួល លឿនរហ័ស និងមិនស្មុកស្មាញ ជាដើម។
សូមបញ្ជាក់ថា ចលនាគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋយ៉ាងផុលផុស បានជំរុញទឹកចិត្តឱ្យវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក បានបោះទុនវិនិយោគបង្កើតរោងចក្រ/សហគ្រាសថ្មីៗ ក៏ដូចជា ធ្វើការពង្រីកនូវខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន មានការកើនឡើងគួរឱ្យកត់សម្គាល់នាពេលនេះ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ។
កាលពីថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤.៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ ហើយ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងថែមទៀតដល់ ៥.០% នៅឆ្នាំ២០២៧ ដោយសារស្ថានភាពនៅក្រៅប្រទេសមានភាពប្រសើរឡើង ហើយកំណែទម្រង់ក្នុងស្រុកបន្តលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច៕
អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប