ព័ត៌មាន
កសិករឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងសម្រេចផលិតស្រូវប្រាំងជំហ៊ាន២បានជាង៣៥%
ស្វាយរៀង ៖ លោក ឡឹក សំអុន មេឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះបានប្រាប់ទូរទស្សន៍ BTV ឱ្យដឹងថា កសិករដែលមានដីទំនាប ដីជាប់ប្រពន្ធ័សាស្ត្រ សម្រេចផលិតស្រូវប្រាំជំហ៊ាន២ បានប្រមាណ៣៥% នៃផ្ទៃដីបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ឃុំប្រមាណជាង១ពាន់ហិចតា ។
លោកបានបញ្ជាក់បន្ថែមថា កក្តាដែលកសិករផលិតស្រូវប្រាំងឆ្នាំនេះ អូសបន្លាយពេលដោយប្រេងសាំង ថ្នាំពុលកសិកម្ម និងសម្ភារះផ្សេងៗមានតម្លៃខ្ពស់ ពេលផលិតស្រូវបានប្រឈមតម្លៃស្រូវថោក និងកង្វះទីផ្សារ ទើបកសិករលោកមានការរារែកក្នុងការផលិត ។
តាមរបាយការណ៏របស់មន្ទីរកសិកម្មខេត្តដែល BTV ទទួលបាននៅរសៀលថ្ងៃនេះ ដោយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នៅទូទាំងខេត្ត កសិករផលិតស្រូវរដូវប្រាំងវគ្គ២ បានចំនួន ២ម៉ឺន០ពាន់៨២១ហិចតា ស្មើនិង៨៦.៧៥% ស្រុកដែលធ្វើបានច្រើនជាងគេគឺស្រុកកំពង់រោទិ និងស្រុកស្វាយជ្រំ ឯស្រុក ក្រុងចំនួន៦ទៀតក្រុមកសិករបាននិងកំពុងបន្តធ្វើដោយលែងរង់ចាំប្រេងសាំង និងសម្ភារៈកសិកម្មចុះថោកដើម្បីផលិតសម្រាំងពូជបន្តធ្វើនៅឆ្នាំបន្ទាប់៕ ដោយ ៖ ភា សារិត







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣