ព័ត៌មាន
អាជ្ញាធរស្រុកចិត្របុរី ចុះរុះរើទីតាំងលក់ដូរនៅទីតាំងក្រោមស្ពានមិត្តភាពមេគង្គក្រចេះ
ក្រចេះ ៖ គណៈបញ្ជាការឯកភាពស្រុកចិត្របុរី បានចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសម្រេចរុះរើ ទីតាំងលក់ដូរមួយចំនួន នៅក្រោមស្ពានមិត្តភាពចិន-កម្ពុជា មេគង្គក្រចេះ និងទីតាំងលក់ដូរក្បែរនោះ ស្ថិតនៅលើចំណីផ្លូវសាធារណៈ តាមដងផ្លូវលេខ ៣៧៧ (ខ្សែផ្លូវ ក្រចេះ ~ ឆ្លូង) ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយឡើងវិញ ។
ការចុះអនុវត្តរុះរើនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីអាជ្ញាធរស្រុកបានចុះធ្វើកិច្ចសន្យាណែនាំរួចរាល់តាំងពីដើមខែមេសា ប៉ុន្តែអាជីវករមួយចំនួននៅតែបន្តការលក់ដូរដដែល ការលក់ដូរលើចំណីផ្លូវបង្កឲ្យមានការកកស្ទះ និងងាយរងគ្រោះថ្នាក់ដល់ទាំងអ្នកលក់ អ្នកធ្វើដំណើ ។
លោក សេក រុន អភិបាលរងស្រុកចិត្របុរី តំណាងលោក យិន វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកចិត្របុរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព បានចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើដោយបង្ខំ តុ-កៅអី គ្រែ-ទូ លក់ដូរ នៅចំណុចស្ពានថ្មី ស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយកម្លាំងក្រុមការងារ បានធ្វើការណែនាំ មិនអនុញ្ញាតអោយបន្តចូលលក់ជាថ្មីទៀតនោះទេ ដើម្បីបង្ការហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដល់អ្នកលក់ដូរ និងសុវត្ថិភាពចរាចរណ៍ដងផ្លូវ នៅចំណុចស្ពានថ្មី ។
លោក សេក រុន អភិបាលរងស្រុកចិត្របុរី បានឲ្យដឹងថា៖ដោយអនុវត្តបទបញ្ជាលោកអភិបាល ខ្ញុំបាទបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើដោយបង្ខំ តុកៅអីគ្រែទូលក់ដូរ នៅចំណុចស្ពានថ្មី ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ជាលទ្ធផលៈបានរុះរើសម្អាតទាំងស្រុង ពីក្រោមស្ពាន ចំណីស្ពាន ចំណីផ្លូវ និងបានណែនាំ មិនអោយចូលលក់ជាថ្មីនិងហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដល់អ្នកលក់ដូរ សូមយោគយល់ផងបងប្អូនខ្ញុំត្រូវសម្រេចចិត្តជួយរុះរើទាំងបង្ខំបែបនេះហើយ ដោយកន្លងមកបានចុះអប់រំណែនាំបងប្អូនបួនលើករួចមកហើយ រហូតដល់ធ្វើកិច្ចសន្យាជាមួយបងប្អូនថែមទៀត តែបងប្អូនមិនព្រមរុះរើចេញសោះ ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈខ្ញុំត្រូវជ្រើសរើសជួយរើទាំងបង្ខំហើយ ព្រោះរថយន្តធំៗណាស់បត់បែនចុះឡើង សូមយោគយល់ ៕
អត្ថបទ ៖ សេង ម៉រ




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣