ព័ត៌មាន
សម្ដេចធិបតី ឱ្យអនុវត្តសាកល្បងលើការបណ្ដុះបណ្ដាលសិស្សឱ្យជ្រើសរើសជំនាញ ចាប់ពីថ្នាក់ទី៩ពីឆ្នាំនេះ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារៀបចំគន្លងអប់រំថ្មី ដោយអាចឱ្យសិស្សចាប់ពីថា្នក់ទី៩ ជ្រើសរើសជំនាញវិជ្ជាជីវៈនៅវិទ្យាល័យរបស់ខ្លួន តាមឧបនិស្ស័យ និងបំណិនផ្ទាល់ខ្លួនរបស់ពួកគេដើម្បីឆាប់ទទួលបានជំនាញ និងការងារធ្វើ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី បានថ្លែងថា ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, និងការហ្វឹកហ្វឺនកូនជាងដល់សិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិត គ្រប់កម្រិត សរុបប្រមាណ ២០,៧ ម៉ឺននាក់ក្នុងឆ្នាំ២០២៥, ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបប្រមាណ ១៦,៥ ម៉ឺននាក់ក្នុងឆ្នាំ២០២៥ និង ប្រមាណ ៤ ម៉ឺននាក់ទៀត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំដាក់ឱ្យអនុវត្តកម្មវិធីគន្លងអប់រំថ្មី ដែលបានចាប់ផ្តើមអនុវត្តសាកល្បងចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យចំនួន ៤៩ សំដៅផ្តល់ជម្រើសបន្ថែមដល់សិស្សវិទ្យាល័យ ដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស ឬ សួនឧស្សាហកម្ម, និង មានបំណងចូលទីផ្សារការងារលឿន អាចជ្រើសរើសគន្លងវិជ្ជាជីវៈនៅវិទ្យាល័យរបស់ខ្លួន តាមឧបនិស្ស័យ និង បំណិនផ្ទាល់ខ្លួន។
ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួងការងារ និងក្រសួងអប់រំ បន្តសហការគ្នារៀបចំគន្លងអប់រំថ្មីដោយអាចឱ្យសិស្សចាប់ពីថា្នក់ទី៩ ជ្រើសរើសជំនាញវិជ្ជាជីវៈនៅវិទ្យាល័យរបស់ខ្លួន តាមឧបនិស្ស័យ និងបំណិនផ្ទាល់ខ្លួនរបស់ពួកគេឆាប់ទទួលបានជំនាញ និងការងារធ្វើ។
សម្ដេចធិបតីបានថ្លែងថា ការបង្រៀន ដោយមិនអាចកំណត់ឆ្នាំនោះទេ ពោលអាស្រ័យលើប្រធានបទ មេរៀន ដូច្នេះយុវជនយ៉ាងហោចណាស់អាយុត្រឹម ១៨ឆ្នាំ ត្រូវតែមានបំណិន តែបើអ្នកដែលចង់បន្ដការសិក្សាតាមកម្មវិធីរបស់ក្រសួងអប់រំក៏បាន គឺអាចធ្វើទៅតាមអ្វីដែលបុគ្គលម្នាក់ៗស្រឡាញ់ពេញចិត្ត។
ក្នុងឱកាសនោះសម្ដេចធិបតី បានថ្លែងថា វិនិយោគិនបរទេសអាចមកវិនិយោគនៅកម្ពុជាបានដោយសារតែហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយច្បាស់លាស់ និងទឹកដៃកូនខ្មែរផងដែរ៕








-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ