ព័ត៌មាន
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
លោក រស់ ចំណាន ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអតីតសកម្មជនមកពីគណបក្សភ្លើងទៀនចំនួន ៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។
ពិធីនោះដែរ មានវត្តមាន លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក សឿង ចក់ ក្រុមការងារពិសេស លោក ហែម ប្រសិដ្ឋ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន មករា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារពិសេសមូលដ្ឋានជាច្រើនរូបទៀតផងដែរ។
លោក រស់ ចំណាន បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ។
លោកបានបន្តទៀតថាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនទាំង ៧០នាក់ ក្នុងការចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវ៖
– ឥទ្ធិពលនៃនយោបាយឈ្នះ-ឈ្នះ ជាទស្សនវិជ្ជានៃការបង្រួបបង្រួមដែលផ្ដល់នូវការទុកចិត្ត និងសុវត្ថិភាពសម្រាប់ខ្មែរគ្រប់រូប។
– ជំនឿជាក់លើការអភិវឌ្ឍពិតប្រាកដ ជាការមើលឃើញជាក់ស្តែងនូវសមិទ្ធផលរីកដុះដាលពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
– ឆន្ទៈមនសិការស្នេហាជាតិ ជាបំណងប្រាថ្នាចង់ឃើញមាតុភូមិមានសុខសន្តិភាពយូរអង្វែង និងការរីកចម្រើនឥតឈប់ឈរ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។”ការមករួមរស់ក្រោមដំបូលតែមួយនៃគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសយកការបង្រួបបង្រួមជាតិ ជាជាងការបែកបាក់ និងការរើសយកការស្ថាបនា ជាជាងការបំផ្លិចបំផ្លាញ។”
សកម្មភាពនេះ គឺជាសារដាស់តឿនដល់បងប្អូនខ្មែរគ្រប់ទិសទីថា “ឈប់ជឿការញុះញង់ ដើម្បីរួមគ្នាកសាងមាតុភូមិកម្ពុជា”។ យើងរួមគ្នាខ្ពស់មុខមាត់តែមួយ ក្នុងនាមជាខ្មែរតែមួយ ដើម្បីបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងកសាងសង្គមជាតិឱ្យកាន់តែរឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា។
សន្តិភាពនាំមកនូវការអភិវឌ្ឍ! ការជឿជាក់នាំមកនូវភាពជោគជ័យ។
គួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋទាំង ៧០នាក់នេះ ជាអតីតសកម្មជនមកពីគណបក្សភ្លើងទៀន
– ស្ថិតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ចំនួន ៥៨នាក់
– ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ចំនួន ១២នាក់ ។
ព្រមទាំងមានការចូលរួមពីអាជ្ញាធរ លោកស្រី តាត់ គីមសុខ ក្រុមបឹក្សាឃុំ លោក សៀក ចយ អនុភូមិ ផងដែរ។
ពិធីនេះផងដែល ប្រជាពលរដ្ឋបានថ្លែងអំណរគុណ និង សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជន្មាយុយឺនយូរ
គោរពជូន សម្តេចតេជោ ហ៊ុន សែន សម្តេចធីបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គួច ចំរើន។
ក្នុងឱកាសនោះដែរ ដោយសង្កេតឃើញនូវការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមការងារកន្លងមក លោក រស់ ចំណាន បានឧបត្ថម្ភនូវម៉ូតូចំនួន ១គ្រឿង វិទ្យុទាក់ទងចំនួន ៤គ្រឿង ព្រមទាំងថវិកាមួយចំនួន ជូនដល់ក្រុមការងារ ដើម្បីសម្រួលដល់ការទំនាក់ទំនង និងជាមធ្យោបាយធ្វើដំណើរ ក្នុងគោលបំណងជំរុញការអនុវត្តផែនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត។
ជាចុងបញ្ចប់ លោក រស់ ចំណាន ថាការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការបង្ហាញពីស្មារតីរួបរួម និងការគាំទ្រទៅលើទិសដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស ហើយការចូលរួមនេះ ជាកម្លាំងបន្ថែមសម្រាប់ការកសាងជាតិ និងការអភិវឌ្ឍន៍សង្គម កម្ពុជាយើង៕







-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប