ព័ត៌មាន
ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
បន្ទាប់ពីទទួលបានភាពជោគជ័យកាលពីឆ្នាំមុន ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងរៀបចំពិធីបុណ្យផ្សាររាត្រីឥណ្ឌូនេស៊ី និងពិធីបុណ្យប៉ាសាម៉ាឡាំឥណ្ឌូនេស៊ីម្តងទៀត នៅតាមផ្លូវចតុមុខក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០២៦នេះ ដោយរំពឹងថា នឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលរួមក្នុងវប្បធម៌នូសាន់តារ៉ា និងភាពចម្រុះនៃម្ហូបអាហារ។
ពិធីបុណ្យផ្សាររាត្រីឥណ្ឌូនេស៊ី គឺជាកម្មវិធីផ្សព្វផ្សាយសេដ្ឋកិច្ច និងវប្បធម៌រួមបញ្ចូលគ្នាដ៏សំខាន់មួយរបស់ស្ថានទូត។ ពិធីបុណ្យដែលរៀបចំឡើងនៅតាមផ្លូវចតុមុខនេះ នៅតែជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏លេចធ្លោបំផុតមួយនៅក្នុងរាជធានីភ្នំពេញ នឹងក្លាយជាទីកន្លែងសម្រាប់មនុស្សមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរីករាយជាមួយរាត្រីចុងសប្តាហ៍ដ៏សម្បូរបែប និងពោរពេញដោយវប្បធម៌ជាមួយគ្នា។
ភ្ញៀវទេសចរ នឹងមានឱកាសភ្លក់រសជាតិម្ហូបឥណ្ឌូនេស៊ីពិតៗ ស្វែងយល់ពីសម្លៀកបំពាក់បាទីក រួមជាមួយនឹងការទិញទំនិញប្រើប្រាស់ឥណ្ឌូនេស៊ីជាច្រើនប្រភេទ ខណៈពេលដែលក្នុងពេលជាមួយគ្នានេះ ភ្ញៀវទេសចរក៏នឹងជ្រមុជខ្លួននៅក្នុងការសម្តែងតន្ត្រី និងរបាំប្រពៃណីដ៏រស់រវើកនៅក្នុងរាត្រីវប្បធម៌ផងដែរ។
ក្នុងនាមជាផ្នែកមួយនៃពិធីបុណ្យ ផ្សាររាត្រី ឥណ្ឌូនេស៊ី (Phsaar Reatrei Indonesia) ឆ្នាំនេះ ភោជនីយដ្ឋានឥណ្ឌូនេស៊ី ចំនួន២កន្លែងនៅកម្ពុជា ក៏នឹងទទួលបានវិញ្ញាបនបត្រ Duta Rasa Nusantara ផងដែរ ដើម្បីបង្ហាញពីការកោតសរសើរ និងការលើកកម្ពស់ប្រវត្តិសាស្ត្រម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូនេស៊ី តាមរយៈការបម្រើម្ហូបអាហារឥណ្ឌូនេស៊ីពិតប្រាកដ។
ស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងភ្នំពេញ សង្ឃឹមថា ពិធីបុណ្យនេះ នឹងតំណាងឱ្យចំណងមិត្តភាពដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិកា ររវាងឥណ្ឌូនេស៊ី និងកម្ពុជា។ លើសពីនេះ ការរៀបចំព្រឹត្តិការណ៍នេះ មានបំណងបង្ហាញពីភាពធន់រួមគ្នារបស់ប្រជាជនមកពីប្រទេសទាំងពីរក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមសកលបច្ចុប្បន្ន។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាការកើនឡើង ៦,៦% ធៀបនឹងឆ្នាំមុននៃការនាំចេញទៅកាន់ប្រទេសកម្ពុជាដែលមានតម្លៃ ២៧៤.៩ លានដុល្លារអាម៉េរិក ដែលនាំមុខគេជាដៃគូពាណិជ្ជកម្មធំបំផុតទី៩ របស់កម្ពុជា។ ផលិតផលនាំចេញច្រើនជាងគេរបស់ឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជាគឺធ្យូងថ្ម មី ម៉ូតូ និងថ្នាំពេទ្យជាដើម។លើវិស័យទេសចរណ៍ មានភ្ញៀវទេសចរឥណ្ឌូនេស៊ីជាង ៥ម៉ឺននាក់ បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ ភ្ញៀវទេសចរកម្ពុជាជិត ១ម៉ឺន ១ពាន់នាក់ បានមកទស្សនាប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំដដែល៕អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣