ព័ត៌មាន
រទេះសាឡីមិនត្រឹមជារបស់ប្រើប្រាស់បុរាណទេ តែក៏ជាផ្នែកមួយនៃសិល្បៈតាំងលម្អរក្សាទុកអត្តសញ្ញាណវប្បធម៌ខ្មែរឲ្យបន្តរស់នៅក្នុងសង្គមសម័យថ្មី
កំពង់ឆ្នាំង៖ រទេះសាឡីមិនមែនត្រឹមតែជាឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃអត្តសញ្ញាណ និងប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរផងដែរ។ នាពេលបច្ចុប្បន្ន ប្រជាជនក្នុងខេត្តកំពង់ឆ្នាំង មិនបានយករទេះសាឡីទាំងនោះមកប្រើប្រាស់ដូចមុនទាំងអស់នោះទេ ពួកគេបានយកវាមកតាំងលម្អនៅតាមភូមិដ្ឋាន ភោជនីយដ្ឋាន និងរមណីដ្ឋាននានា។
នៅសម័យបច្ចុប្បន្ន ទោះបីជាមានការអភិវឌ្ឍន៍បច្ចេកវិទ្យាជឿនលឿន និងយានយន្តទំនើបៗកើនឡើងក៏ដោយ រទេះសាឡីនៅតែត្រូវប្រជាជនខ្មែរបានរក្សាទុក និងបំលែងទៅជាស្នាដៃសិល្បៈតាំងលម្អ ដូចជា តាំងនៅសណ្ឋាគារ ភោជនីយដ្ឋាន ឬកន្លែងទេសចរណ៍នានា។ ការតុបតែងបែបនេះ មិនត្រឹមតែបន្ថែមសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការគោរព និងអោយយុវជនជំនាន់ក្រោយបានស្គាល់ និងសិក្សស្វែងយល់ អំពីបេតិកភណ្ឌវប្បធម៌ខ្មែរដ៏ល្អវិចិត្រនេះផងដែរ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ រទេះសាឡីនាពេលបច្ចុប្បន្ន នៅមានប្រជាជនក្នុងសហគមន៍អ្នកតាហាង ស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច បានយកទៅប្រើប្រាស់ជាយាន្តដឹកភ្ញៀវទេសចរជាតិអន្តរជាតិជារៀងរាល់ថ្ងៃ។ ការយកធ្វើជាយាន្តសំរាប់ដឹកភ្ញៀវទេសចរនេះ ជាចំណែកមួយជួយដល់វិស័យទេសចរណ៍ និងជួយបង្កើនចំណូលដល់ប្រជាជនក្នុងសហគមន៍។ ម្យ៉ាងទៀត បានជួយថែរក្សា និងបានផ្សព្វផ្សាយអោយភ្ញៀវទេសចរបរទេសបានស្គាល់ពីតម្លៃនៃវប្បធម៌ប្រពៃណីជាតិខ្មែរផងដែរ។ លើសពីនេះ ក៏មានប្រជាជនជាច្រើនផងដែរ បានយករទេះសាឡី ទៅតាំងលម្អនៅតាមផ្ទះ ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានផងដែរ។
លើសពីនេះ ការចេះរក្សាទុកនូវរទេះសាឡីពីសំណាក់បងប្អូនប្រជាជននេះ វាក៏ជាវិធីមួយក្នុងការផ្សព្វផ្សាយបន្តបញ្ជូនតម្លៃវប្បធម៌ទៅកាន់ជំនាន់ក្រោយ ឲ្យពួកគេយល់ដឹង និងមានមោទនភាពចំពោះអត្តសញ្ញាណជាតិរបស់ខ្លួន។ ដូច្នេះ រទេះសាឡីគឺជាឧទាហរណ៍ដ៏ល្អនៃការរួមបញ្ចូលរវាងអតីតកាល និងបច្ចុប្បន្ន៕ កាំង ហុងវាស្នា







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣