ព័ត៌មាន
សមាជិកសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជាននិងអភិវឌ្ឍន៍ នៅប្រទេសអូស្ត្រាលី
អូស្ត្រាលី៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រនិងការអភិវឌ្ឍ CAPPD និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជននិងអភិវឌ្ឍន៍ (AFPPD) និងគណៈប្រតិភូ ៩រូប នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃ AFPPD លើកទី១០១ នៅទីក្រុងម៉ែលប៊ើន ប្រទេសអូស្ត្រាលី។
សូមជម្រាបថា៖ គោលបំណងនៃកិច្ចប្រជុំគឺផ្ដោតលើការគ្រប់គ្រងផ្ទៃក្នុង និងការរៀបចំយុទ្ធសាស្ត្ររបស់ AFPPD រួមមាន៖
១-ការពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំ ExCom លើកទី១០០
២-ការតាមដាន និងវាយតម្លៃសកម្មភាពការងារចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ខែមេសា ឆ្នាំ២០២៦។
៣-ការរៀបចំផែនការសកម្មភាព ចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦
៤-ស្ថានភាពការិយាល័យ AFPPD នៅប្រទេសម៉ាឡេស៊ី
៥ការអនុម័តលក្ខន្តិកៈគ្រប់គ្រងធនធានមនុស្ស (HR Manual)។
ជំនួបប្រជុំនេះ គឺជាឱកាសសម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់ ចូលរួមផ្តល់មតិយោបល់ និងការយល់ឃើញផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ AFPPD ទាំងមូល។
សូមបញ្ជាក់ជូនផងដែរថា វេទិកានេះគឺជាកិច្ចប្រជុំផ្ទៃក្នុង ដែលធ្វើឡើងមុនពេលចាប់ផ្តើមវេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រីនិងសមាជិកសភា នៅឯសន្និសីទ Women Deliver 2026 នៅទីក្រុងមែលប៊ើន នៅប្រទេសអូស្ត្រាលី។
គួររំលឹកថាកិច្ចប្រជុំAFPPD ប្រចាំឆ្នាំ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AFPPD លើកទី១០០នាឆ្នាំ២០២៥ បានត្រូវធ្វើឡើងនៅប្រទេសហ្វីលីពីន៕





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប