ព័ត៌មាន
រដ្ឋសភាកម្ពុជា បង្ហាញសមិទ្ធផល «បរិវត្តកម្មយេនឌ័រ» ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) លើកទី៥
វិមានរដ្ឋសភា៖ លោកជំទាវ ឯក សុវណ្ណភារៈ សមាជិកាក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជាសមាជិកាគណៈកម្មការទី៣ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានតំណាងឱ្យរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) តាមប្រព័ន្ធនិម្មិត ដែលរៀបចំឡើងដោយរដ្ឋសភានៃប្រទេសហ្វីលីពីន។
កិច្ចប្រជុំនេះបានកៀរគរសមាជិកសភាស្ត្រីមកពី ៨ ប្រទេសក្នុងតំបន់អាស៊ាន និងទីម័រឡេស្តេ ដើម្បីពិភាក្សាលើការពង្រឹងតួនាទីស្ត្រីក្នុងស្ថាប័ននីតិប្បញ្ញត្តិ។
នៅក្នុងបទអន្តរាគមន៍ លោកជំទាវ ឯក សុវណ្ណភារៈ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រដ្ឋសភាកម្ពុជា ក្នុងកិច្ចការងារជំរុញ «បរិវត្តកម្មយេនឌ័រក្នុងសភា» តាមរយៈយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន៖
ការពង្រឹងសកម្មភាពរួមគ្នា៖ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រី បន្តដើរតួនាទីយ៉ាងសកម្មក្នុងការត្រួតពិនិត្យ និងតាមដានរាល់សេចក្តីព្រាងច្បាប់នានា ដើម្បីធានាឱ្យបាននូវសមធម៌យេនឌ័រក្នុងប្រព័ន្ធច្បាប់ជាតិ។
ការផ្តល់ភាពអង់អាចដល់យុវតី៖ បន្តលើកកម្ពស់ការចូលរួមរបស់យុវតីតាមរយៈយុទ្ធនាការ “Girl2Leader” និង “កម្មវិធីសភាត្រាប់” (ដែលទើបតែបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២១-២២ មេសា កន្លងទៅ) ដើម្បីបណ្តុះស្មារតីដឹកនាំដល់យុវជនជំនាន់ក្រោយ។
កំណែទម្រង់ផ្ទៃក្នុងស្ថាប័ន៖ ការផ្តល់ឱកាសស្មើគ្នាចំពោះមុខតំណែង និងការសម្រេចចិត្ត សម្រាប់ទាំងសមាជិករដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
បន្ថែមពីលើការដាក់ចេញនូវទិសដៅទៅមុខ លោកជំទាវក៏បានធ្វើបទបង្ហាញលម្អិតអំពី របាយការណ៍វឌ្ឍនភាពនៃការអនុវត្តរបស់សភាកម្ពុជា (២០២៤-២០២៥) លើក្របខ័ណ្ឌនៃការចូលរួមរបស់ស្ត្រីក្នុង វិស័យនយោបាយ និងភាពជាអ្នកដឹកនាំ។ របាយការណ៍នេះបានសបញ្ជាក់ឱ្យឃើញពីការរីកចម្រើនជាលំដាប់នៃតួនាទីស្ត្រីកម្ពុជា ទាំងក្នុងឆាកនយោបាយជាតិ និងការចូលរួមចំណែកក្នុងវេទិកាតំបន់ផងដែរ។








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល