ព័ត៌មាន
យុវជនគាំទ្រការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលជាមូលដ្ឋានគ្រឹះកសាងកម្លាំងស្នេហាជាតិ ការអប់រំ និងវិន័យ
យុវជន លើកឡើងថា ពួកគេគាំទ្រច្បាប់កាតព្វកិច្ចយោធា និងត្រៀមខ្លួនជាស្រេចហើយ ដើម្បីបំពេញកាតព្វកិច្ចយោធា ពីព្រោះច្បាប់នេះ ក្រៅតែពីកសាងកម្លាំងការពារជាតិ ក៏ជាមូលដ្ឋានគ្រឹះ នៃប្រភពសាងសង់កម្លាំងស្នេហាជាតិ ធ្វើឲ្យយុវជនកាន់តែ មានវិន័យល្អផងដែរ។
យុវជន ដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ បានប្រាប់ BTV នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ថា ពួកគេ គាំទ្រការអនុម័តច្បាប់កាតព្វកិច្ចយោធា ពីព្រោះច្បាប់នេះ នឹងធ្វើឲ្យកម្ពុជាមានភាពរឹងមាំ លើការកសាងកម្លាំងការពារជាតិ។ សម្រាប់ពួកគេ បើទោះបីបារម្ភថា ពេលចូលហ្វឹកហាត់ជាកងទ័ព អាចភ្លេចមេរៀននៅសាកលវិទ្យាល័យខ្លះ ប៉ុន្ដែពួកគេត្រៀមខ្លួនជាស្រេចហើយ ដើម្បីចូលរួមក្នុងកម្លាំងការពារជាតិ។
សូមជម្រាបជូនថា ច្បាប់កាតព្វកិច្ចយោធា ត្រូវបានរាជរដ្ឋាភិបាល អនុម័ត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយប្រកាសជាប្រញាប់ ដោយច្បាប់នេះ មានវិសាលភាព អនុវត្តលើប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុពី១៨ ដល់ ២៥ឆ្នាំ ខណៈស្រ្ដីផ្អែកតាមការស្ម័គ្រចិត្ត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានថ្លែងបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងសម្រាប់យុវជនស្ម័គ្រចិត្តជាមុន ហើយបន្ទាប់មក នឹងមានការចាប់ឆ្នោត។
ច្បាប់ស្ដីពីកាតព្វកិច្ចយោធា មិនមែនគ្រាន់តែជាការតម្រូវឲ្យយុវជនចូលបម្រើកងទ័ពប៉ុណ្ណោះទេ ប៉ុន្ដែនេះគឺជាយន្ដការដ៏សំខាន់ក្នុងការកសាងជាតិ តាមរយៈការអប់រំ បណ្ដុះបណ្ដាលឲ្យយុវជនមានវិន័យល្អ និងមនសិកាស្នេហាជាតិ៕ អត្ថបទ ៖ លៀ ស៊ីណា









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល