ព័ត៌មាន
កម្ពុជា-ចិន ពង្រឹងកសាងសមត្ថភាពវិស័យទេសចរណ៍ ដើម្បីសែ្វងរកគំនិតច្នៃប្រឌិតអភិវឌ្ឍន៍ទីផ្សារទេសចរណ៍ចិនមកកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា នេះ បានអញ្ជើញបើកសិក្ខាសាលា ស្តីពីការកសាងសមត្ថភាពទេសចរណ៍ ប្រកបដោយនិរន្តភាព អាស៊ាន-ចិន ហើយតាមរយៈសិក្ខាសាលានេះ នឹងជួយប្រតិបត្តិករទេសចរណ៍នានា យល់ដឹងនិន្នាការអភិវឌ្ឍទីផ្សារទេសចរណ៍ចិន ការប្រែប្រួលតម្រូវការទេសចរចិន និងស្វែងរករកសម្រាប់ច្នៃប្រឌិតផលិតផលទេសចរណ៍ ទាក់ទាញការផ្លាស់ប្តូរទេសចរចិន-កម្ពុជា ឲ្យមានកំណើនឡើង។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា កម្មវិធីកសាងសមត្ថភាពទេសចរណ៍ នៃមជ្ឈមណ្ឌលអាស៊ាន ចិន នឹងជំរុញឲ្យមានកម្ពុជា សមត្ថភាពកាន់ខ្លាំង ក្នុងការទទួលទេសចរចិន មកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត និងជំរុញការរៀបចំផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព អភិវឌ្ឍន៍ផលិតផលទេសចរណ៍មានភាពទាក់ទាញ បង្កើតបានមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញ សណ្ឋាដិសណ្ឋារកិច្ចល្អ និងជំរុញផ្សព្វផ្សាយតាមមប្រព័ន្ធឌីជីមានប្រសិទ្ធភាពជាដើម។
ឯកឧត្តម ស៊ី ចុងជុន អគ្គលេខាធិការមជ្ឈមណ្ឌល អាស៊ាន-ចិន បានបញ្ជាក់ថា គោលដៅស្នូលមជ្ឈមណ្ឌលអាស៊ាន-ចិន គឺផ្តោតសំខាន់ជំរុញការរួមគ្នាលើកកម្ពស់គោលដៅទេសចរណ៍ឲ្យមានគុណភាព ជំរុញឱ្យមានដំណើរទស្សនកិច្ចសិក្សាទ្វេរភាគី កម្ពុជា អាស៊ានចិន ជំរុញការផ្សព្វផ្សាយផលិតមាតិកាទេសចរណ៍កម្ពុជា អាស៊ានចិន និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងឧស្សាហកម្មទេសចរណ៍ បង្កើនគុណភាពសេវាកម្មវិជ្ជាជីវៈរបស់អ្នកប្រកបរបរទេសចរណ៍កម្ពុជា-អាស៊ាន ជាដើម។
ឯកឧត្តម ជុក ជំនោរ អគ្គនាយក អភិវឌ្ឍន៍ទេសចរណ៍ និងកិច្ចសហប្រតិបត្តិអន្តរជាតិ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងសិក្ខាសាលា កសាងសមត្ថភាពទេសចរណ៍ប្រកបនិរន្តរភាព អាស៊ាន-ចិន រយៈពេលពីរថ្ងៃនេះ ផ្តោតការពិភាក្សាលើប្រធានបទជាច្រើន រួមមាន៖ ការបង្ហាញទិដ្ឋភាពទូទៅ ទីផ្សារទេសចរណ៍ចិននៅក្នុងប្រទេស យល់ដឹងអំពីការរំពឹងទុកទេសចរចិន ពង្រឹងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ការផ្សព្វផ្សាយទេសចរណ៍ចិន តាមប្រព័ន្ធឌីជីថល ជំរុញផ្សព្វផ្សាយកញ្ចប់ទេសចរណ៍ នៅក្នុងទីផ្សារទេសចរណ៍ចិន ការផ្សព្វផ្សាយទីផ្សារម្ហូបអាហារទេសចរណ៍ចិន និងពិភាក្សាលើប្រធានបទ បច្ចេកទេសការបកប្រែ និងមគ្គុទ្ទេសក៍ សម្រាប់ម្ហូបអាហាទេសចរណ៍ និងការភ្ជាប់អ្នកទស្សនា ចិន តាមរយៈការចំអិនម្ហូបអាហារខ្មែរជាដើម៕ អត្ថបទ៖ ស៊ុម សុខជា




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល