ព័ត៌មាន
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បណ្តាសាធារជន បានបង្ហាញការគាំទ្រខ្ពស់ចំពោះការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យមានការសិក្សាផ្លូវច្បាប់ ដើម្បីចាត់បញ្ជូនក្រុមក្មេងទំនើងទៅជួយការងារនៅសមរភូមិមុខ។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកកម្មករកម្ពុជា តំណាងកម្មករនិយោជិក និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាជិកសមាជិកា ជិត៦ម៉ឺននាក់ បានសម្តែងការគាំទ្រគំនិតផ្ដួចផ្ដើមដ៏វាងវៃរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរដោះស្រាយបញ្ហាក្រុមក្មេងទំនើងនៅក្នុងសង្គមជាតិ បើស្របពេលដែលកងកម្លាំងសមត្ថកិច្ចបាននឹងកំពុងព្យាយាមទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ផងដែរ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំ ណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្ម អន្តរជាតិ ១ឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមក្មេងទំនើង ដែលដាក់នៅក្នុងពន្ធនាគារច្រើននាំអស់តែបាយ ដូច្នេះគប្បីត្រូវនាំពួកគេយកទៅអប់រំនៅសមរភូមិមុខវិញ វាប្រសើរជាង ដោយឱ្យពួកគេជួយបម្រើផ្នែកវិស្វកម្មតាមទម្ងន់ទោសរបស់ពួកគេ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងទ័ព ត្រូវបញ្ជូនក្មេងទំនើងទៅសមរភូមិបីខែ ឬ៦ខែ តាមទម្ងន់ទោស ដើម្បីជួយធ្វើលេណដ្ឋាន ដើម្បីឱ្យពួកគេដឹងថា អ្នកនៅជួរមុខលំបាកយ៉ាងណា ខណៈយុវជនដូចគ្នាអ្នកនៅជួរមុខគេកំពុងតែឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ ចំណែកក្មេងទំនើងដែលកំពុងមានឱកាសមានសេរីភាព នៅសមរភូមិក្រោយ បែរជាដើរបង្ករឿងកាប់ចាក់គ្នាបំផ្លាញប្រទេសទៅវិញ ដូច្នេះត្រូវនាំពួកគេទៅ ដើម្បីជាប្រយោជន៍ជាតិ៕ អត្ថបទ៖ លីហេង





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 week agoយុវជនកម្ពុជាចាប់ផ្តើមបោះជំហានចូលរួមបំពេញកាតព្វកិច្ចយោធាថ្ងៃដំបូង