ព័ត៌មាន
រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួលពាណិជ្ជកម្មក្នុងស្រុក
ទោះបីជាប្រឈមទៅនឹងការបាត់បង់ចំណូល ក៏ដូចជាវិបត្តិនានាយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសសម្រេច នឹងគ្រោងដាក់ឱ្យអនុវត្តការលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦តទៅ ដើម្បីជួយសម្រួលខាងផ្នែកពាណិជ្ជកម្ម និងចូលរួមចំណែកក្នុងកាត់បន្ថយបន្ទុកថ្លៃដឹកជញ្ជូន (ឡូជីស្ទីក)។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការ និងបង្រ្កាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច កាលពីព្រឹកទី២៨ ខែមេសានេះ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងគោលបំណងសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋក្នុងស្ថានភាពនៃការកើនឡើងខ្ពស់ប្រេងឥន្ធនៈជាសកល ដែលវិធានការទាំងនោះរួមមាន៖ ការបញ្ចុះពន្ធ និងអាករ រថយន្តអគ្គិសនី និងមុខទំនិញចាំបាច់សំខាន់ៗមួយចំនួនទៀត និងការដាក់ពន្ធនិងអាករជាបន្ទុករបស់រដ្ឋលើការនាំចូលប្រេងនិងឧស្ម័នឥន្ធនៈ ដែលតាមរយៈវិធានការជាគោលនយោបាយទាំងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជិត ៥០លានដុល្លារក្នុងមួយខែ។

នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តបណ្ឌិត បានបញ្ជាក់ថា ការដាក់ចេញវិធានការនេះ មានលក្ខណៈមុះមុត ម៉ឹងម៉ាត់ និងប្រាកដនិយម និងជាផ្នែកមួយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិកាលទី៧ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច សំដៅដោះស្រាយនូវបញ្ហាប្រឈម និងបាតុភាពអសកម្មភាពរាំរៃនានាដែលកើតមានឡើងកន្លងមក។

ឯកឧត្តម បានបន្តថា កាលៈទេសៈដាក់ចេញនូវវិធានការមុតស្រួចទាំងនេះ គឺចាំបាច់បំផុតនាពេលដែលកម្ពុជាបាន និងកំពុងទទួលរងនូវឥទ្ធិពលដ៏ធ្ងន់ធ្ងរពីវិបត្តិស្រួចស្រាល គំរាមកំហែងដល់ជាតិ និងសេដ្ឋកិច្ច នោះគឺព្យុះសង្ឃរា ៣ផ្ទួនគ្នា១. គឺសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដោយប្រទេសថៃ ២.យុទ្ធនាការយ៉ាងក្តៅរបស់គគុកក្នុងការបង្រ្កាប ស្កេមអនឡាញ (Scam Online) និងទី៣. សង្រ្គាមនៅប្រទេសអ៊ីរ៉ង់ និងវិបត្តិប្រេងឥន្ធនៈដែលកើតឡើងជាបច្ច័យអវិជ្ជមានធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងដោះស្រាយនូវបញ្ហានិងសំណូមពរនានារបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ, ផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះពន្ធដើម្បីជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងពិនិត្យលើសេចក្ដីព្រាងកញ្ចប់វិធានការមុតស្រួចក្នុងការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន