ព័ត៌មាន
កាកបាទក្រហមឥណ្ឌូនេស៊ី ជួយសាងសង់អណ្តូងទឹកជូនពលរដ្ឋភៀសសឹក នៅបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ កាកបាទក្រហមឥណ្ឌូនេស៊ី បានផ្តល់ថវិកាចំនួន ៥ម៉ឺនដុល្លារសហអាមេរិក ដល់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីរួមចំណែកសាងសង់អណ្តូងទឹក ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅផ្ទះបណ្ដោះអាសន្ន របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាការគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋភៀសសឹក ។
នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសចុះត្រួតពិនិត្យប្រព័ន្ធបណ្តាញទឹកស្អាត និងស៊ីទែនទឹក បន្ទាប់ពីបានចែកកញ្ចប់អាហារចំនួន១ ៦០០គ្រួសារ ជូនដល់ប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងបន្តថា ទោះបីនេះ ជាការជួយមានទំហំបន្តិចបន្តួចក្តី ប៉ុន្តែការទទួលបានជំនួយជាសម្ភារៈ ថវិកា និងស្មារតីក្តី ជាសក្ខីភាពបង្ហាញពីការគាំទ្រ និងទំនុកចិត្តរបស់អន្តរជាតិ ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រហូតមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជានិច្ចកាល តែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព