ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និងទូតនីការ៉ាហ្កាប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង-ពង្រីកទំនាក់ទំនងវិស័យវប្បធម៌ ប្រទេសទាំងពីរ
រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនុវការប្ដេជ្ញាចិត្តលើការពង្រឹង និងពង្រីកវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។
ភាគីទទាំងពីរបានបង្ហាញនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាសលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនឯកឧត្តម Mario Jose Armengo Campos ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ចូលរួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈប្រទេសទាំងពីរ នៅទីសី្តការក្រសួងវប្បធម៌ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ។
ក្នុងជំនួបពិភាក្សាទ្វេភាគី ភាគីទាំងពីរបានប្ដេជ្ញា ជំរុញលើការពង្រឹង-ពង្រីកកិច្ចសហប្រតិបតិ្តការវប្បធម៌ រួមមានការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការរៀបចំសកម្មភាពរួមគ្នានានា ដែលចូលរួមក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាបង្ហាញពីសេចកី្តសោមនស្សរីករាយទៅវិញទៅមក ចំពោះអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិទាំងពីរផងដែរ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានស្វាគមន៍ និងថ្លែងអំណរគុណឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យវប្បធម៌។
លោកជំទាវបានបន្តថា ពិតប្រាកដណាស់វិស័យវប្បធម៌ គឺគ្របដណ្តប់លើផ្នែកជាច្រើន ដូចជាភាពយន្ត (កម្ពុជា បានប្រើប្រាស់យន្តការ ទ្វេភាគី យ៉ាងសកម្មដើម្បីជំរុញឧស្សាហកម្មនេះឱ្យដើរទាន់កម្រិតអន្តរជាតិ) អក្សរសិល្បិ៍ (មានតម្លៃបំផុតនៃអត្តសញ្ញាណជាតិ) ការសម្តែងសិល្បៈ (កម្ពុជា ចាត់ទុកវិស័យនេះជា “សសរស្តម្ភ” នៃការទូតវប្បធម៌ ដើម្បីរឹតចំណងមិត្តភាពជាមួយប្រទេសនានា) និងផ្នែកផ្សេងៗទៀត។ ដូច្នេះតាមរយៈជំនួបនាពេលនេះ ភាគីទាំងពីរ មានបំណងភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសទាំងពីរ៕អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល