ព័ត៌មាន
ក្រុមហ៊ុនទេសចរណ៍រំពឹងថា Visa Free នឹងទាក់ទាញទេសចរចិនច្រើនមកទស្សនាកម្ពុជា
ក្រុមហ៊ុនទេសចរណ៍កម្ពុជា និងចិន បានសម្តែងការអបអរសាទរពេញចិត្តខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការ Visa Free ជូនដល់ប្រជាជនចិនទាំងអស់ ចាប់ពីខែមិថុនា រហូតដល់ខែតុលា ឆ្នាំ២០២៦ ដែលរំពឹងថា Visa Free នឹងទាក់ទាញចំណាប់អារម្មណ៍ទេសចរចិនឱ្យងាកមកទស្សនាកម្ពុជាកាន់តែច្រើន។
ក្រុមហ៊ុនទេសចរណ៍មកពីប្រទេសចិន និងកម្ពុជា បានប្រាប់BTV នៅថ្ងៃទី២៨ ខែមេសា នេះថា ការផ្តល់ទិដ្ឋាការ Visa Free របស់កម្ពុជា ជូនប្រជាជនចិន នៅក្នុងរដូវទេសចរណ៍បៃតង នឹងអាចទាក់ចិត្តទេសចរចិនកាន់តែច្រើនឱ្យមកទស្សនាកម្ពុជា ខណៈនៅក្នុងរយៈពេលនេះ ជាពេលវិសមកាលរបស់សិស្សានុសិស្សនៅប្រទេសចិន។ ប្រជាជនចិន ជាប្រជាជនចូលចិត្តនាំកូនចៅ ឪពុកមា្តយចាស់ៗចូលនិវត្តដើរកម្សាន្តសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ ពិសេសតំបន់ទេសចរណ៍វប្បធម៌ប្រាសាទអង្គរវត្ត និងទស្សនាទន្លេ ភ្នំ ឆ្នេរសមុទ្រស្អាតៗ និងរឿងរ៉ាវនិទាននានា។
លោកស្រី ជាវ ហុងយូ អ្នកជំនាញទេសចរណ៍មកពីប្រទេសចិន បានបញ្ជាក់ថា ភ្ញៀវទេសចរចិន ជាភ្ញៀវចូលចិត្តគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចូលចិត្តធ្វើអី្វៗបែបលឿនៗ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ទេសចរចិន ចេញដើរកម្សាន្តទៅក្រៅប្រទេសជុំវិញពិភពលោកមានប្រមាណពី១២៥លានទៅ១៧៥លាននាក់ ហើយនៅក្នុងអំឡុងពេលមានវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឲ្យទេសចរចិននានា ងាកមករកការដើរកម្សាន្តនៅតំបន់អាស៊ីអាគ្នេយ៍ ហើយរំពឹងថា កម្ពុជានឹងទាក់ទាញទេសចរចិនមកទស្សនាច្រើន នៅក្នុងរដូវទេសចរណ៍បៃតងនេះ។
ឯកឧត្តម ហួត រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការផ្តល់ការលើកលែងទិដ្ឋាការ សម្រាប់ការទាក់ទាញទេសចរចិនមកទស្សនាកម្ពុជា ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២៦នេះ គឺជាកាអនុវត្តសាកល្បង ហើយបើគោលការណ៍នេះអនុវត្តជោគជ័យ រាជរដ្ឋាភិបាលអាចនឹងបន្តពង្រីកផ្តល់ការលើកលែងទិដ្ឋាការបន្ថែមទៀតទៅដល់ប្រទេសចិន និងប្រទេសផ្សេងៗទៀតផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សម្រាប់ការអនុវត្តសាកល្បងផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា គឺទេសចរចិនអាចមកស្នាក់នៅបានចំនួន១៤ថ្ងៃ នៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា ដោយប្រជាជនចិនទាំងអស់គ្រាន់តែកាន់លិខិតឆ្លងដែនសញ្ជាតិចិន ធ្វើដំណើរផ្ទាល់ពីប្រទេសចិន ឬ ពីប្រទេសដទៃផ្សេងទៀត មកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺគ្រាន់តែតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ៕ អត្ថបទ៖ ស៊ុម សុខជា







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល